លីគ​កំពូល​កម្ពុជា៖ ត្រឹម ៩ប្រកួត​ចុងក្រោយ កំពង់ចាម ធ្លាយជិត ១០០គ្រាប់

  • 2019-06-03 02:09:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បាល់ទាត់​ខេត្ត​កំពង់ចាម បានចាញ់​ក្រុម​អគ្គ​ស្នងការដ្ឋាន​នគរបាលជាតិ ដោយ​លទ្ធផល ១៤-២ ក្នុង​សប្ដាហ៍​ទី១០ នៃ​លីគ​កំពូល​កម្ពុជា កាលពី​ចុង​សប្ដាហ៍​កន្លងទៅ។ នេះ​ជា​បរាជ័យ​លើក​ទី ៩ ក្នុង​ ៩ប្រកួត​ចុងក្រោយ បន្ទាប់​ពី​ក្រុម​នេះ បាន​ឈ្នះ​១ប្រកួត​គត់ កាលពីថ្ងៃ​បើក​រដូវកាល ពោល​គឺ​ឈ្នះ​អគ្គិសនី​កម្ពុជា ១-០។

អ្វី​ដែល​មិន​គួរ​ឲ្យ​ជឿ និង​កម្រ​មាន​ក្នុង​ការ​ប្រកួត​លីគ​កំពូល គឺ​កំពង់ចាម ត្រូវ​គេ​ស៊ុត​បញ្ចូលទី ៩៦គ្រាប់ហើយ​ ទាំង​មិន​ទាន់​បាន​ពាក់​កណ្ដាល​រដូវកាល​ផងនោះ ចំណែក​គ្រាប់​បាល់​ដែល​ស៊ុត​ចូលគេ​វិញ គឺ​ត្រឹម ៣គ្រាប់​ប៉ុណ្ណោះ ក្នុង​នោះ​ក៏មានបរាជ័យ​ដ៏អាក្រក់បំផុត ១៨-០ ទល់​នឹង​ណាហ្គាវើលដ៍​កាលពី​សប្ដាហ៍​ទី ៩ ផងដែរ។

កីឡាករ​ក្រុម​កំពង់ចាម (ខ្មៅ) តាម​បិទ​កីឡាករ​ក្រុម​អគ្គស្នងការដ្ឋាន​នគរបាលជាតិ (រូបភាព៖ MCL)
**លទ្ធផល​ប្រកួត​ផ្សេងទៀត ក្នុង​សប្ដាហ៍​ទី ១០ រួមមាន៖**
  • សូមទីឡូអង្គរ ០-៣ អង្គរថាយហ្គឺរ

  • ភ្នំពេញក្រោន ៣-១ ក្រសួង​ការពារជាតិ

  • អាស៊ីអឺរ៉ុបយូណាយធីត ៦-១ យុវជន​បាទី អាយុ​ក្រោម ១៨ឆ្នាំ

  • គិរីវង់សុខសែនជ័យ ១-២ អគ្គិសនីកម្ពុជា

  • ព្រះខ័នរាជស្វាយរៀង ៥-៣ វិសាខា

  • ណាហ្គាវើលដ៍ ០-២ បឹងកេត

តារាង​ចំណាត់ថ្នាក់ គិតត្រឹម​សប្ដាហ៍​ទី ១០៖

ទស្សនា​វីដេអូ​នៃការប្រកួត​ពេញ ដូចខាងក្រោមនេះ៖

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;