Top Scorer នៅ​លីគ​ខ្មែរ និង​លីគ​ថៃ អត់​មាន​កីឡាករ​ក្នុង​ស្រុក​ដូចគ្នា

  • 2019-06-04 07:57:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លីគ​កំពូល​កម្ពុជា រដូវកាល​ឆ្នាំ ២០១៩ នេះ បាន​ឆ្លងផុត ១០សប្ដាហ៍​ហើយ។ គិត​ត្រឹម​សប្ដាហ៍​ទី ១០ កីឡាករ Okereke Timothy សញ្ជាតិ​នីហ្សេរីយ៉ា របស់​ក្លឹប​អង្គរថាយហ្គឺរ ឈរ​នៅ​លើ​គេ​ក្នុង​បញ្ជីអ្នកស៊ុត​បញ្ចូលទី​ច្រើនជាងគេ (Top Scorer) ដោយ​រក​បាន ១៤គ្រាប់។

Okereke Timothy (រូបភាព៖ MCL)
ចំណែក​អ្នក​ស៊ុត​បញ្ចូល​ទីច្រើនលំដាប់​បន្ទាប់ ចំនួន ៥រូបទៀត ក៏សុទ្ធសឹង​ជា​កីឡាករ​បរទេស​ដូចគ្នា​ដែរ ពោល​គឺ DZarma Bata (នីហ្សេរីយ៉ា) របស់​ក្រសួង​ការពារជាតិ រកបាន ១៣គ្រាប់ Esho Omogba (នីហ្សេរីយ៉ា) របស់​ណាហ្គាវើល រកបាន ១២គ្រាប់ Privat Mbarga (កាមេរូន) របស់​ព្រះខ័នរាជស្វាយរៀង រកបាន ១២គ្រាប់ Athuheire Kipson (រ៉្វាន់ដា) របស់​ណាហ្គាវើល រកបាន ៩គ្រាប់ និង Da Cruz (ប្រេស៊ីល) របស់​វិសាខា រកបាន ៩គ្រាប់។

ងាក​ទៅ​មើល​នៅ​លីគ​កំពូល​ថៃ (Thai League 1) ឯណោះ​វិញ ក៏​ដូចគ្នា​នេះដែរ។ កីឡាករ​ដែល​ស៊ុត​បញ្ចូលទី​ច្រើនជាងគេ គិត​ត្រឹម​សប្ដាហ៍​ទី ១៣ គឺ​សុទ្ធសឹង​តែ​ជា​កីឡាករ​បរទេស ដែល​រួម​មាន៖ Lukian (ប្រេស៊ីល) របស់​ក្លឹប Chonbori រកបាន ១១គ្រាប់, Bonilla (អ៊ែលសាវ៉ាឌ័រ) របស់​ក្លឹប Bangkok United រកបាន ១១គ្រាប់, Doumbouya (ហ្គីណេ) របស់​ក្លឹប Trat រកបាន ១១គ្រាប់, Leandro Assumpção (ប្រេស៊ីល) របស់​ក្លឹប Ratchasima រកបាន ៨គ្រាប់, yannick-boli (កូឌីវ័រ) របស់​ក្លឹប Ratchaburi រកបាន ៧គ្រាប់ និង Ibson Melo (ប្រេស៊ីល) របស់ Samut Prakan រកបាន ៧គ្រាប់៕

ចុចអាន៖ កីឡាករ​ក្លឹប​ណា ជាប់​ជម្រើសជាតិ​កម្ពុជា ច្រើនជាង​គេ?

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;