ប្រធានាធិបតីចិន ទៅកូរ៉េខាងជើង ជាលើកដំបូងក្នុងរយៈពេល១៤ឆ្នាំ តើមេដឹកនាំទាំង២និយាយគ្នាផ្តោតលើអ្វីខ្លះ?
- 2019-06-21 09:04:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានាធិបតីចិន ទៅកូរ៉េខាងជើង ជាលើកដំបូងក្នុងរយៈពេល១៤ឆ្នាំ តើមេដឹកនាំទាំង២និយាយគ្នាផ្តោតលើអ្វីខ្លះ?
ចន្លោះមិនឃើញ
លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានធ្វើទស្សនកិច្ចនៅក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង នៅថ្ងៃទី២០-២១ ខែមិថុនា ឆ្នាំ២០១៩ ដែលនេះជាលើកដំបូងហើយក្នុងរយៈពេល ១៤ឆ្នាំ ដែលប្រធានាធិបតីចិន បានធ្វើទស្សនកិច្ចនៅប្រទេសឯកាមួយនេះ។
លោក ស៊ី ជិនពីង និងលោក គីម ជុងអ៊ុន បានវាយតម្លៃខ្ពស់ពីទំនាក់ទំនងប្រទេសទាំង២ ដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ក្នុងពេលដែលកំពុងមានការផ្លាស់ប្តូរដ៏ស្មុគស្មាញនៅក្នុងបរិបទពិភពលោកនាពេលបច្ចុប្បន្ននេះ។
បើតាមការផ្សព្វផ្សាយរបស់ CCTV លោក ស៊ី ជិនពីង បានបញ្ជាក់ថា រដ្ឋាភិបាលចិន ប្តេជ្ញាដើរតួនាទីដ៏សំខាន់ក្នុងការលុបបំបាត់នុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។ «សហគមន៍អន្តរជាតិរំពឹងថា អាមេរិក និងកូរ៉េខាងជើង នឹងបន្តកិច្ចចរចា និងអាចសម្រេចលទ្ធផលបាន»៕