Vivo នឹងបង្ហាញបច្ចេកវិទ្យា 5G, វ៉ែនតា vivo AR Glass, បច្ចេកវិទ្​យា​សាក​ថ្ម​លឿន ១៣នាទី​ពេញ ១០០% នៅ MWC 2019

  • 2019-06-27 02:28:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Vivo នឹងប្រកាសបង្ហាញនូវបច្ចេកវិទ្យាច្នៃប្រឌិតជាច្រើនចុងក្រោយបំផុត (cutting-edge innovations) របស់ខ្លួននៅក្នុងព្រឹត្តិការណ៍ Mobile World Congress (MWC) នៅក្នុងទីក្រុងស៊ាងហៃ នៅក្នុងឆ្នាំ២០១៩ នេះ ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ខ្លួន​ ក្នុងការ​ចែកចាយ​នូវបទពិសោធន៍​ដ៏ល្អឥតខ្ចោះ នៅក្នុង​សករាជ​នៃបច្ចេកវិទ្យា 5G របស់ខ្លួននោះ។

នៅក្នុងយុទ្ធសាស្រ្តនៃពាក្យថា “Intelligent Connectivity” ក្នុងព្រឹត្តិការណ៍ MWC នៅក្នុងឆ្នាំនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Vivo ក៏ធ្វើការ​បង្ហាញ​នូវឧបករណ៍​ឆ្លាតវៃ​ជាច្រើន​របស់​ខ្លួន និងកម្មវិធី​ដែលដំណើរការ​នូវ​បច្ចេកវិទ្យា 5G រួមជាមួយ​នឹងបច្ចេកវិទ្យា​ថ្មីជាច្រើនទៀត ដែលនេះបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុននេះ ក្នុងការពង្រឹងទៅលើបទពិសោធន៍ជំនាន់មុន។

នៅក្នុង​ព្រឹត្តិការណ៍ MWC នៅទីក្រុងសៀងហៃ ឆ្នាំ២០១៩ នេះ ក្រុមហ៊ុន Vivo ក៏ប្រកាសបង្ហាញនូវយុទ្ធសាស្រ្តរបស់ខ្លួន ក្នុងការពន្លឿន​ទៅលើភាពច្នៃប្រឌិតជាច្រើន ទៅលើឧបករណ៍​ឆ្លាតវៃ និងកម្មវិធីជាច្រើន​សម្រាប់​សករាជថ្មីនៃបច្ចេកវិទ្យា 5G នេះ។ ផ្អែក​ទៅលើស្មាតហ្វូនជាច្រើន​ដែលដំណើរការ​នូវបច្ចេកវិទ្យា 5G ក្រុមហ៊ុន​បច្ចេកវិទ្យានេះក៏ប្រកាសបង្ហាញនូវយុទ្ធសាស្រ្តថ្មិរបស់ខ្លួនក្នុងការពង្រីកទៅលើឧបករណ៍ 5G របស់ខ្លួនដូចជាវ៉ែនតា AR glasses, smart watches, smart headphones និងជាច្រើនទៀត។

ក្រុមហ៊ុនបច្ចេកវិទ្យា Vivo ក៏នឹងធ្វើការសម្របខ្លួនជាមួយនឹងមុខងារ multi-device, multi-application និង multi-scenario នៅក្នុងការអភិវឌ្ឍរបស់ខ្លួនដើម្បីបំពេញនូវតម្រូវការរបស់អ្នកប្រើប្រាស់ជាច្រើនក្នុងការតភ្ជាប់ជាមួយនឹងពិភព​ឌីជីថល និងពិភពជាក់ស្តែងនៃពិភពលោក និងការផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់កាន់តែអស្ចារ្យគ្មានគូប្រៀប តាម​រយៈឧបករណ៍ Vivo 5G ទាំងនេះ។

លោក Spark Ni អនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន vivo បាននិយាយថា “យុទ្ធសាស្រ្តរបស់ក្រុមហ៊ុន vivo គឺតែងតែធ្វើការអភិវឌ្ឍទៅលើផលិតផលដែលមានភាពច្នៃប្រឌិត សម្រាប់ផ្តល់នូវបទពិសោធន៍ដ៏ល្អឥតខ្ចោះសម្រាប់អ្នកប្រើប្រាស់ជាមួយ​នឹង​ឧបករណ៍ឆ្លាតវៃ និងសេវាកម្មឆ្លាតវៃជាច្រើនទៀតដែលជាអាជីវកម្មស្នូលរបស់យើងនោះ។ យើងសង្ឃឹមថា ជាមួយនឹងការប្រកាសបង្ហាញនូវយុទ្ធសាស្រ្តថ្មីនិងភាពច្នៃប្រឌិតខ្ពស់នេះ យើងអាចធ្វើការពង្រឹងទៅលើគុណភាពនៃការរស់នៅរបស់មនុស្ស និងសង្គមជាតិទាំងមូលតែម្តង។”

ស្មាតហ្វូន 5G ដំបូងបំផុតរបស់ក្រុមហ៊ុន vivo នឹងអាចរកទិញបាននៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០១៩

បន្ទាប់​ពីការបង្ហាញ​នូវវត្តមាន​នៃស្មាតហ្វូនស៊េរីថ្មី vivo NEX 5G កាលពីពេលមុននេះ ក្រុមហ៊ុន vivo ឈានដល់កម្រិតមួយទៀតគឺការអភិវឌ្ឍទៅលើស្មាតហ្វូន 5G ផ្សេងទៀត។ នៅក្នុងព្រឹត្តិការណ៍ MWC នៅសៀងហៃនេះ ក្រុមហ៊ុន vivo ដាក់បង្ហាញនូវស្មាតហ្វូន 5G ដំបូងបំផុតរបស់ខ្លួន ដែលអាចរកទិញបាននៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០១៩ នេះ។

ផ្អែកទៅលើបណ្តាញ 5G network និងស្មាតហ្វូន 5G នេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះនឹងធ្វើការប្រកាសបង្ហាញនូវកម្មវិធី 5G applications ជាច្រើនផងដែររួមមាន 5G Cloud Game, 5G Screen Mirroring និង 5G EasyShare និងសេវាកម្មឆ្លាតវៃជាច្រើនទៀតសម្រាប់ប្រើប្រាស់។

ឧទាហរណ៍ 5G Cloud Game ដែលដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ MWC នេះមិនទាន់ដំណើរការនៅលើស្មាតហ្វូនរបស់ខ្លួន​នៅឡើយទេ ប៉ុន្តែនៅលើ Cloud តាមរយៈបណ្តាញ 5G network ដែលមានល្បឿនកម្រិតខ្ពស់លឿនមែនទែន។ តាមរយៈនូវសេវាកម្ម Cloud Render នេះ វីដេអូ និងសំលេងអាចធ្វើការស្ទ្រីមបានយ៉ាងលឿនតាមរយៈឧបករណ៍នេះ។ តាមរយៈការផ្លាស់ប្តូរពីឧបករណ៍នេះទៅជា Cloud នោះ អ្នកប្រើប្រាស់ជាច្រើន អាចរីករាយជាមួយនឹងគុណភាពរូបភាពនៅក្នុងកម្រិតច្បាស់​ខ្ពស់បំផុត និងបទពិសោធន៍នៃការលេងហ្គេមកាន់តែអស្ចារ្យថែមទៀត។ សម្រាប់ម៉ូដែលនេះក៏អាចដំណើរការជាមួយនឹង 5G Screen Mirroring និង 5G EasyShare ផងដែរ។ អ្នកប្រើប្រាស់ជាច្រើនលែងត្រូវការទាញយកកម្មវិធី Applications តាមបែបបូរាណទៀតហើយជាមួយនឹងជំនួយថ្មីនៃសេវាកម្ម 5G នេះ។

vivo AR Glass: វិធីសាស្រ្តថ្មីនៃការទំនាក់ទំនងនៃបច្ចេកវិទ្យា AR នៅក្នុងសករាជ 5G

ក្រុមហ៊ុន vivo ក៏បង្ហាញនូវវ៉ែនតាដំបូងបំផុតរបស់ខ្លួនគឺ vivo AR Glass នៅក្នុងព្រឹត្តិការណ៍ MWC នៅទីក្រុងសៀងហៃឆ្នាំ ២០១៩ នេះ ដែលធ្វើការទ្រទ្រង់ទៅលើ dual-screen display និងបច្ចេកវិទ្យា 6DoF Technology ថែមទៀតផង។ បន្ទាប់ពីការតភ្ជាប់ជាមួយនឹងស្មាតហ្វូន 5G នេះ អ្នកប្រើប្រាស់ជាច្រើននឹងទទួលបាននូវបទពិសោធន៍នៃការប្រើប្រាស់កម្មវិធីជាច្រើន​ដូចជា mobile office, AR games, 3D high-definition video, facial recognition និង object recognition ដែលជាផ្នែកមួយនៃវ៉ែនតា Vivo AR Glass នេះថែមទៀត។

នៅពេលដែល វ៉ែនតា Vivo AR Glass នេះបង្កើតនូវមាតិកា Content ជាច្រើននោះ ស្មាតហ្វូន 5G នេះនឹងដំណើរការមុខងារធ្វើការជាអ្នកគ្រប់គ្រង ដែលអនុញ្ញាតឲ្យ​អ្នកប្រើប្រាស់ជាច្រើនធ្វើការផ្លាស់ប្តូរ និងជ្រើសរើសនូវកម្មវិធី Applications។ ឧទាហរណ៍ នៅពេលដែលអ្នកលេងហ្គេមនោះ ស្មាតហ្វូននេះនឹងក្លាយជា Console វិញ។ នេះគឺជាកន្លែងសម្រាប់ធ្វើការផ្លាស់ប្តូរទៅលើ mobile office setting ហើយស្មាតហ្វូននេះនឹងក្លាយជា Keyboard វិញ។ សម្រាប់ប្រភេទនៃកម្មវិធី Applications ដែលទ្រទ្រង់នៅលើវ៉ែនតា Vivo AR Glass នេះគឺមានដូចជា mobile game, mobile office, 5G theatre, facial recognition និង object recognition។

ឧស្សាហកម្មឈានមុខគេ Vivo Super FlashCharge 120W ដែលបញ្ចូលថាមពលថ្ម ៥ នាទីបាន ៥០%

បច្ចេកវិទ្យា vivo Super FlashCharge 120W នេះ គឺជារបកគំហើញនៃបច្ចេកវិទ្យាច្នៃប្រឌិតខ្ពស់ ដែលមានការបង្ហាញនៅក្នុងព្រឹត្តិការណ៍ MWC នៅទីក្រុងសៀងហៃនេះ ហើយនេះ គឺជាបច្ចេកវិទ្យាដំបូងបំផុតនៅក្នុងឧស្សាហកម្មនេះដែលប្រើប្រាស់នូវបច្ចេកវិទ្យាបញ្ចូលថាមពលថ្ម 120W ultra-high power charging នោះ។ បច្ចេកវិទ្យា Super FlashCharge 120W នេះ គឺជាបច្ចេកវិទ្យាថ្មីដែលប្រើប្រាស់នូវខ្សែ Type-C ធ្វើការបញ្ចូលថាមពលថ្មដល់ទៅ 120W ultra-high power charging (20V/6A) ។ តាមការពិសោធន៍នោះនោះ បច្ចេកវិទ្យា Vivo Super FlashCharge 120W បញ្ចូលថាមពលថ្មទំហំ 4000mAh ត្រឹមតែ ៥ នាទី គឺបានរហូតដល់ទៅ ៥០% ហើយវាបញ្ចូលថាមពលថ្មនេះពេញ នៅក្នុងរយៈពេលត្រឹមតែ ១៣នាទីប៉ុណ្ណោះ៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;