លោក ស៊ី ជិនពីង ដើរ​ទៅចាប់ដៃ​លោក ដូណាល់ ត្រាំ មុន​ពេល​ថតរូប​ជុំគ្នា​បើកកិច្ចប្រជុំ G20 (មានវីដេអូ)

  • 2019-06-28 06:27:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មេដឹកនាំ​ប្រទេសសេដ្ឋកិច្ចធំៗទាំង២០ (G20) រួមទាំងមេដឹកនាំប្រទេសចំនួន៨ទៀត ដែលជាភ្ញៀវកិត្តិយស បាន​ថតរូបជុំគ្នា​មុនបើកកិច្ចប្រជុំកំពូល G20 ជាផ្លូវការ​ ដែល​ធ្វើឡើងនៅក្រុងអូសាកា ប្រទេស​ជប៉ុន នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ​២០១៩នេះ។ អ្វីដែល​គួរឱ្យកត់​សម្គាល់​នោះ​គឺ លោក ស៊ី ជិនពីង ប្រធានាធិបតី​ចិន បាន​ដើរទៅចាប់​ដៃ​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក មុន​ពេលថតរូប។

សូមទស្សនាវីដេអូ

គួរកត់សម្គាល់ដែរថា ចំពោះ​កិច្ចប្រជុំកំពូលនេះ អ្វីដែល​សារព័ត៌មានបរទេស​ចាប់អារម្មណ៍​បំផុត​នោះ គឺការជួបចរចាគ្នារវាងលោក ស៊ី ជិនពីង និង​លោក ដូណាល់ ត្រាំ ខណៈដែលប្រទេសទាំង២ កំពុងមានភាពតានតឹងលើសង្គ្រាម​ពាណិជ្ជកម្ម៕

អត្ថបទ​ទាក់ទង

-អាស៊ាន៤​ប្រទេស បាន​ចូលរួម​កិច្ចប្រជុំ G-20 នៅ​ជប៉ុន តែក្នុង​ឋានៈ​ផ្សេង​គ្នា

អត្ថបទ៖ សំភី

អត្ថបទថ្មី
;