Toyota បោះ​កញ្ចប់​លុយ ២ ពាន់​លានដុល្លារ ផលិត​ឡាន​អគ្គិសនី​នៅ​ឥណ្ឌូណេស៊ី

  • 2019-06-30 03:38:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Toyota គ្រោង​នឹង​បណ្ដាក់​ទុន​ ២ ពាន់​លាន​ដុល្លារ​សម្រាប់​ការ​អភិវឌ្ឍន៍​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ក្នុង​​អំឡុង​ពេល​ ៤ ឆ្នាំ​ខាង​មុខ។ នេះ​បើ​តាម​ការ​ចុះ​​ផ្សាយ​របស់​ Reuters។

​ក្នុង​សេចក្ដី​ថ្លែងការណ៍​​ដោយ​​ក្រសួង​សម្របសម្រួល​កិច្ចការ​ផ្ទៃ​ក្នុង​ឥណ្ឌូណេស៊ី លោក Akio Toyoda ប្រធាន​ក្រុមហ៊ុន Toyota បាន​និយាយ​ថា​ "ចាប់​ពី​ឆ្នាំ ២០១៩ ដល់ ២០២៣ ​យើង​​នឹង​បង្កើន​ការ​បណ្ដាក់​ទុក​របស់​យើង​ដល់ ២ ពាន់​លាន​ដុល្លារ"។

ឥណ្ឌូណេស៊ី​ជា​ប្រទេស​សេដ្ឋកិច្ច​ធំ​មួយ​ក្នុង​តំបន់ និង​មាន​​​ធនធាន​រ៉ែ​ថ្ម​​នីកែល ដែល​ជា​ធាតុ​ផ្សំ​សំខាន់​មួយ​ត្រូវ​ការ​នៅ​ក្នុង​អាគុយ​លីចូម សម្រាប់​ដំណើរ​ការ​រថយន្ត​អគ្គិសនី។ ឥណ្ឌូណេស៊ី​ជឿជាក់​ថា​ជាតិ​សាសន៍​របស់​ខ្លួន អាច​ជា​​ប្រទេស​ធំ​មួយ​ក្នុង​តំបន់​ក្នុង​ការ​ផលិត​អាគុយ​លីចូម។

​នេះ​មិន​មែន​ជា​ការ​បណ្ដាក់​ទុន​ធំ​ដំបូង​គេ​របស់​ឥណ្ឌូណេស៊ី​ទាក់ទង​នឹង​ការ​ផលិត​រថយន្ត​អគ្គិសនី​នោះ​ទេ។ កាល​ពី​ខែ​ធ្នូ​ឆ្នាំ​មុន Hyundai បាន​ប្រកាស​អំពី​ការ​បណ្ដាក់​ទុន ៨៨០ លាន​ដុល្លារ​​នៅ​ឥណ្ឌូណេស៊ី ដើម្បី​ចាប់​ផ្ដើម​ការ​ផលិត​រថយន្ត​អគ្គិសនី។ បន្ថែម​ពី​នេះ​ Mitsubishi ក៏​បាន​ធ្វើ​ការ​ជា​មួយ​​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ក្នុង​ការ​ស្រាវជ្រាវ​រចនាសម្ព័ន្ធ​ឈាន​ដល់​ការ​ផលិត​រថយន្ត​អគ្គិសនី​ផង​ដែរ៕​

ចុចអាន៖

ប្រភព៖ carscoops ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;