កក្រើក​ពិភព​គុនខ្មែរ! កែវ រំចង់ ប៉ះ​ជើងខ្លាំង​ថៃ Iquezang ជា​លើក​ទី៣ ក្រោយ​ឈ្នះ​ចាញ់​ម្ដងម្នាក់

  • 2019-07-05 02:57:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​គុនខ្មែរ​ កែវ រំចង់ នឹង​ត្រូវ​ប៉ះ​អ្នកប្រដាល់ថៃ Iquezang Kor Rungthanakeat ជាលើក​ទី៣ ក្រោយ​ឈ្នះ​ចាញ់​គ្នា​ម្ដង​ម្នាក់ ក្នុង​ជំនួប​២ដងកន្លងមក។

ជំនួស​លើក​ទី៣ រក​អ្នក​ខ្លាំង​ពិតប្រាកដ​នេះ នឹង​ធ្វើ​ឡើង​នៅ​ទឹកដី​កម្ពុជា​វិញ​ម្ដង ពោល​គឺ​នៅ​សង្វៀនប្រដាល់​គុនខ្មែរ ឯកភ្នំ (Ek Phnom Kun Khmer Arena) នៅ​ខេត្ត​បាត់ដំបង។

យោង​តាម​ការ​បញ្ជាក់​នៅ​លើ​ទំព័រ​ហ្វេសប៊ុករបស់​សង្វៀនប្រដាល់​គុនខ្មែរ ឯកភ្នំ បាន​ឲ្យដឹងថា ជំនួប​រវាង​កីឡាករ​ទាំង ២ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩។

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;