លោក គីម ជុងអ៊ុន ទៅ​មើល​នាវាមុជទឹក ហើយ​គ្រោង​បញ្ចូន​ទៅ​សមុទ្រ​ជប៉ុន

  • 2019-07-23 07:53:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មេដឹកនាំ​កូរ៉េ​ខាងជើង លោក គីម ជុងអ៊ុន បានទៅ​ត្រួតពិនិត្យ​នាវាមុជទឹក​ថ្មីមួយ ដើម្បី​ស្វែងយល់​ពី​របៀប​ប្រតិបត្តិការ ទិន្នន័យ និង​ប្រព័ន្ធ​សព្វាវុធ​ប្រយុទ្ធ។ នេះបើ​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងជើង KCNA នៅថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៩។ ទីតាំង​នាវា​នេះ មិន​ត្រូវបាន​បង្ហាញ​ឡើយ។

រូបថត៖ KCNA
សារព័ត៌មាន​ដដែល​បាន​បញ្ជាក់​ថា នាវាមុជទឹក​នេះ នឹង​ត្រូវបញ្ជូន​ទៅ​សមុទ្រ​ខាងកើត ដែលត្រូវ​បានគេស្គាល់​ថា ជា​សមុទ្រ​ជប៉ុន ប៉ុន្តែមិន​ផ្តល់​ព័ត៌មាន​លម្អិតឡើយ។

ការ​ចុះពិនិត្យ​នាវាមុជទឹក​របស់​លោក គីម ជុងអ៊ុន ធ្វើឡើង​១សប្តាហ៍​បន្ទាប់ពី​កូរ៉េខាងជើង បាន​ព្រមាន​ចំពោះ​គម្រោងធ្វើ​សមយុទ្ធរវាង​កូរ៉េខាងត្បូង និង​អាមេរិក។ ក្រុង​ព្យុងយ៉ាង​ព្រមាន​ថា សមយុទ្ធ​នេះ​នឹង​ប៉ះពាល់​ដល់​ការចរចា​រវាង​កូរ៉េខាងជើង និង​អាមេរិក ក្រោយ​មេដឹកនាំ​ទាំងពីរ​បាន​ជួបពិភាក្សាគ្នា​នៅតំបន់​ព្រំដែន​កូរ៉េ​កាលពី​ចុងខែ​មិថុនា​កន្លងទៅ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;