នាយករដ្ឋមន្រ្ដី​ថ្មី​របស់​អង់គ្លេស Boris Johnson ផ្ដោត​លើ​រឿង​ ៣ ជា​អាទិភាព​

  • 2019-07-24 01:56:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Boris Johnson នឹង​ចាប់​ផ្ដើម​ដំណើរការ​បង្កើត​រដ្ឋាភិបាល​ថ្មីភ្លាមៗ បន្ទាប់​ពី​​លោក​ចូល​កាន់​តំណែង​នាយករដ្ឋមន្រ្ដី​អង់គ្លេស ជំនួស​លោក​ស្រី Theresa May។ អាទិភាព​ចម្បង​ដែល​លោក​ Johnson ត្រូវ​ធ្វើ​ គឺ​នាំអង់គ្លេស​ចាកចេញ​ពី​សហភាពអឺរ៉ុប (Brexit) បង្រួបបង្រួម​ប្រទេស និង​យកឈ្នះ​មេបក្ស​ប្រឆាំង Labour Party លោក Jeremy Corbyn។

លោក Boris Johnson (រូបភាព៖ PA)
ប្រធានថ្មី​នៃ​គណបក្ស​អភិរក្ស​និយម វ័យ៥៥ឆ្នាំ​​ នឹង​ចូល​រិមាន​រដ្ឋាភិបាល​នា​​ល្ងាច​ថ្ងៃពុធ​នេះ ពោលគឺ​បន្ទាប់​ពី​លោក​ចូល​ជួប​​​ម្ចាស់​ក្សត្រី​ Elizabeth នៅ​រាជវាំង Buckingham។

ក្រោយ​ចូល​វិមាន​រដ្ឋាភិបាល​រួច បុរស​ដែល​មាន​សញ្ជាតិ ២ គឺអង់គ្លេស និងអាមេរិកាំងរូបនេះ នឹង​ប្រកាស​សមាជិក​​គណៈ​រដ្ឋមន្រ្ដី​ថ្មី ដែល​គេរំពឹង​ថា​នឹង​អាច​មាន​ចំនួន​ស្រ្ដីច្រើន​ជាង​មុន និង​ជា​ពីសេស​គឺ​​មាន​តំណាង​មក​ពីក្រុម​ជនជាតិ​ភាគតិច។

សូមបញ្ជាក់ថា លោក Johnson បាន​យកឈ្នះ​គូប្រជែង Jeremy Hunt ដោយ​ទទួល​សំឡេង​ឆ្នោត ៦៦,៤% ពី​សមាជិក​គណបក្ស​អភិរក្ស​និយម។

លោក Johnson ដែល​ជា​អតីត​អភិបាល​ក្រុង​ឡុងដុន រំពឹង​ថា​នឹង​ថ្លែង​សន្ទរកថាជា​លើក​ដំបូង​ នៅ​ក្រៅវិមាន​រដ្ឋាភិបាល នា​វេលា​ម៉ោង ៤រសៀល (ត្រូវ​នឹង​ម៉ោង ១០យប់នៅ​កម្ពុជា) ថ្ងៃពុធនេះ បន្ទាប់​ពី​លោកស្រី Theresa May ដាក់​ពាក្យ​លាលែង​ពី​តំណែង​ជាផ្លូវការ​នៅ​រាជវាំង Buckingham៕

ប្រភព៖ BBC អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;