សម្ដេច ហ៊ុន សែន បង្ហាញ​ចំនួន​ទឹក​ប្រាក់​វិនិយោគ​ពាណិជ្ជកម្ម ជា​មួយ​ជប៉ុន ២ឆ្នាំ​ចុង​ក្រោយ

  • 2019-08-13 06:03:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្ដេច ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយ​លោក ហ៊ីដេហ៊ីសា អូរីណូអ៊ូជី (Hidehisa Hironouchi) ឯកអគ្គរាជទូតជប៉ុន ដែល​ត្រូវ​ចប់​បេសកកម្ម​ការទូត​នៅ​ប្រ​ទេស​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី១៣ ខែសីហា​ ឆ្នាំ២០១៩ ដោយ​ធ្វើឡើងនៅវិមានសន្តិភាព រាជធានី​ភ្នំពេញ។

សម្ដេច ហ៊ុន សែន បាន​ថ្លែង​ថា​ការ​វិនិយោគ ពាណិជ្ជកម្ម ក៏ដូចជាទេសចរណ៍ដែរ​បាន​កើន​ឡើង​យ៉ាង​ខ្លាំង ដែល​ទទួលបានអំពីការប្រឹងប្រែងរបស់ អគ្គរាជទូតជប៉ុននៅព្រះរាជាណាចក្រកម្ពុជា ចូល​រួម​ចំណែក​យ៉ាងធំ នៅក្នុងបញ្ហានេះ។

សម្ដេច​បាន​បន្ត​ទៀត​ថា ការវិនិយោគនិងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរកាលពីឆ្នាំ ២០១៨ ជប៉ុននាំចូលមកកម្ពុជា មានទំហំទឹកប្រាក់​ប្រមាណ​ជា ៤៤០លានដុល្លារ ប៉ុណ្ណេះ និង​នៅឆ្នាំ ២០១៩នេះ ក្នុង​រយៈពេល​ត្រឹម​តែ ៥ខែប៉ុណ្ណោះ ជប៉ុន​បាន​នាំចូលមកកម្ពុជាយើងចំនួន​ទឹក​ប្រាក់ ៤៤០ លានដុល្លារ។

ដោយ​ឡែកនៅឆ្នាំ ២០១៨ កម្ពុជា​ក៏​បាននាំចេញទៅប្រទេសជប៉ុនមានទំហំទឹកប្រាក់ប្រមាណ ១៦០០​លាន​ដុល្លារ។ នៅក្នុងឆ្នាំ ២០១៩នេះវិញ រយៈពេលត្រឹមតែ ៥ខែប៉ុណ្ណោះ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​នាំចេញទៅជប៉ុនបានកើនឡើងដល់ ១៧០០លានដុល្លារ។

នេះ​គឺ​ជា​ជោគជ័យ​ដ៏​ធំ​នៅ​ក្នុង​បេសកកម្ម​ការ​ទូត​របស់​ឯកឧត្តម​ឯកអគ្គរាជទូត​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង ហើយ​ជំរុញ​ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍ ដែលជាមូលដ្ឋានគ្រឹះ នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;