តម្លៃម៉ូតូថ្មី GPX POPz កម្លាំងម៉ាស៊ីនអាចស៊ីសងជាមួយ Honda SuperCub
- 2019-08-20 03:30:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តម្លៃម៉ូតូថ្មី GPX POPz កម្លាំងម៉ាស៊ីនអាចស៊ីសងជាមួយ Honda SuperCub
ចន្លោះមិនឃើញ
កាលពីថ្ងៃទី ១៩ ខែសីហាឆ្នាំ២០១៩ ក្រុមហ៊ុនម៉ូតូថៃដ៏ល្បីល្បាញ GPX បានធ្វើពិធីប្រកាសបង្ហាញម៉ូឌែលថ្មីចុងក្រោយចំនួន ៤ មានដូចជា GPX POPz 125cc, GPX Raptor 180cc, GPX Demon និង GPX Legend Gentlemen (Legend 250 Twin) ជាដើម។
GPX POPz ម៉ាស៊ីន ១២៥ សេសេប្រើប្រាស់ប្រភេទកុងទ័រ ពាក់កណ្ដាលឌីជីថលបែបថ្មី ចង្កឹះលេខ ៤ វគ្គ(មានដុំដេរ និងម៉ារូវេន សម្រាប់បញ្ជេះដូចគេដូចឯងដែរ) ប្រើប្រាស់ប្រព័ន្ធសាំងផ្ទាល់ចេញពីក្រុមហ៊ុនគឺ GPX-FI, ចង្កៀងបំភ្លឺផ្លូវខាងមុខជាប្រភេទ Full LED បំពាក់ដោយបូមភ្លោះថ្មី និងជាពិសេសហ្វ្រាំងមុខ ប្រភេទហ្វ្រាំងថាសដូចទៅនឹងម៉ូតូធំរបស់ GPX ដទៃដែរ។
សម្រាប់តម្លៃ ត្រូវបានប្រភពពីសារព័ត៌មានប្រទេសថៃបានលើកឡើងថា ខ្ទង់ប្រមាណជា ៤១៥០០ បាត(១៣០០ ដុល្លារ)។ រីឯពណ៌ម៉ូតូវិញ គឺចម្រុះភ្នែកមានដល់ទៅ ៦ ឯណោះ។
តាមការបញ្ជាក់ពីខាងតំណាងចែកចាយ GPX Cambodia បានបង្ហើបថា ម៉ូតូទាំងប៉ុន្មានម៉ូឌែលថ្មីនោះ នឹងបង្ហាញមុខនៅទឹកដីកម្ពុជាឆាប់ៗខាងមុខនេះ៕
អត្ថបទទាក់ទង៖