បង្ហាញបច្ចេកទេសថតប្លង់ Cap vs. Cap ក្នុងរឿង Avengers: Endgame (វីដេអូ)

  • 2019-08-21 04:17:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផលិតកម្ម Marvel Entertainment បាន​បង្ហាញ​វីដេអូ​មួយ ដែល​​បាន​បក​ស្រាយ​នូវ​វិធី​សាស្ត្រ​ថត​ប្លង់​ Captain America វាយ​គ្នា​ជា​មួយ Captain America ក្នុង​ខ្សែ​ភាពយន្ត Avengers: Endgame។ វា​គឺ​ជា​ឈុត​ឆាក​ក៏​អស្ចារ្យ​មួយ អាច​ដក់​ក្នុង​ដួង​ចិត្ត​អ្នក​គាំទ្រ ដែល​​ផលិត​ដោយ​ផ្អែក​លើ​បច្ចេកទេស​កុំព្យូទ័រ (VFX) ជា​ធំ។

លោក Dan Deleeuw ជា​អ្នក​គ្រប់​គ្រង​​ផ្នែក Visual Effect បាន​បក​ស្រាយ​ថា​ ឈុត​​វៃ​តប់​ដ៏​រស់​រវើក​នេះ​គឺ​មាន​ការ​សម្ដែង​ពីរ​តួ​អង្គ​ជំនួស​ចំនួន​ពីរ​នាក់ និង​មាន​ Chris Evan ចូល​រួម​ក្នុង​ប្លង់​ខ្លះ​ផង​ដែរ។ ដើម​ឡើយ​​គេ​សាក​ល្បង​ថត​ ដោយ​​តួ​អង្គ​ទាំង​ពីរ​មិន​មាន​ពាក់​ស្រោម​មុខ​នោះ​ទេ ដែល​ចំណុច​នេះ​​អាច​ធ្វើ​​ឲ្យ​គេ​ច្រឡំ​ថា​មួយ​ណា​ជា​ Captain America មក​ពី​អនាគត និង​មួយ​ណា​ជា​ Captain America ក្នុង​ស្ថានភាព​បច្ចុប្បន្ន។

ចុង​ក្រោយ​គេ​ក៏​បាន​សម្រេច​ថា​បំពាក់​ស្រោម​មុខ​លើ​តួ​ Captain America ក្នុង​ស្ថានភាព​បច្ចុប្បន្ន ដោយ​ប្រើ​ប្រាស់​នូវ​បច្ចេកទេស​កុំព្យូទ័រ (VFX)។ ភាគ​ច្រើន​ទិដ្ឋភាព​ក្នុង​ប្លង់​នេះ​គឺ​បង្កើត​ឡើង​ដោយ​ VFX ​មាន​ដូច​ជា​ការិយាល័យ​ ឬ​បំណែក​កញ្ចក់​ជា​ដើម ប៉ុន្តែ​​ជណ្ដើរ​ជើង​គឺ​ជា​ផ្នែក​ពិត​មួយ។ ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ ៖​​​​​​​​

ចុចអាន ៖ នេះហើយ បច្ចេកទេសធ្វើឲ្យ Will Smith មានមុខក្មេងដូចអាយុ ២៣ ឆ្នាំ (វីដេអូ)

អត្ថបទ៖ សុខហេង

អត្ថបទថ្មី
;