ជម្រុះ World Cup: ដឹង​ថ្ងៃ ​កម្ពុជា ​បញ្ចេញ​បញ្ជី​ឈ្មោះ​ជម្រើស​ជាតិ ​ប្រកួត​ជាមួយ ​ហុងកុង​ហើយ​

  • 2019-08-22 04:21:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​សល់​ជាង​១០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ​ការ​ប្រកួត​ជម្រុះ Wold Cup 2022 ​នឹង​ចាប់​ផ្ដើម​ហើយ ​ដោយ​កម្ពុជា​ទទួល​ក្រុម​ហុងកុង ​បើក​ឆាក​ក្នុង​ពូល​តែ​ម្ដង។

ការ​ប្រកួត​ដែល​ធ្វើ​ឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ខាង​លើ ​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​៥​ខែ​ក្រោយ​នេះ។ ខណៈ​ដែល​បញ្ជី​ឈ្មោះ​ខាង​ក្រុម​ហុងកុង​នោះ បាន​បញ្ចេញ​រួច​ហើយ ​នៅ​ឡើយ​តែ​ខាង​កម្ពុជា​ប៉ុណ្ណោះ។ សម្រាប់​ក្រុម​កម្ពុជា សហព័ន្ធ​កីឡា​បាល់ទាត់​បាន​បញ្ជាក់​ថា​នឹង​បញ្ចេញ​នៅ​ថ្ងៃ​ទី​២៩​ខាង​មុខ​នេះ ​ពោល​គឺ​ចប់​ព្រឹត្តិការណ៍ Hun Sen Cup ​ជើង​ទី​២​សិន។

សម្រាប់​ការ​ប្រកួត​វគ្គ​ទី​២ ​ជម្រុះ World Cup 2022 ​ក្នុង​ទ្វីប​អាស៊ី ​ក្រុម​កម្ពុជា​ស្ថិត​នៅ​ពូល​C ជាមួយ​ ប៉ារែន ហុងកុង អីរ៉ាក់ និង អីរ៉ង់៕

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទថ្មី
;