ទីបំផុត! រដ្ឋាភិបាលប្រេស៊ីល ចាប់ផ្ដើមចេញប្រតិបត្តិការពន្លត់ភ្លើងឆេះព្រៃអាម៉ាហ្សូន

  • 2019-08-26 03:18:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យន្ដហោះ​យោធា​ជា​ច្រើន​គ្រឿង​របស់​ប្រេស៊ីល ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​ដឹក​ទឹក​ទៅ​ពន្លត់​ភ្លើង​ដែល​កំពុង​ឆេះ​ព្រៃ​អាម៉ាហ្សូន​ក្នុង​រដ្ឋ Rondonia។

យោង​តាម​អ្នក​នាំ​ពាក្យ​ការិយាល័យ​ប្រធានាធិបតី​ប្រេស៊ីល​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​លោក Jair Bolsonaro បាន​បញ្ជា​ឲ្យ​មាន​ប្រតិបត្តិការ​យោធា​ក្នុង​រដ្ឋ​ចំនួន ៧​ដើម្បី​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ភ្លើង​ដែល​កំពុង​ឆេះ​ព្រៃ​ត្រូពិក​ធំ​ជាង​គេ​បំផុង​ក្នុង​ពិភពលោក។ វីដេអូមួយខ្សែ​ដែល​បង្ហោះ​ក្នុង​គណនី Twitter របស់​ក្រសួង​ការពារជាតិ​ប្រេស៊ីល​បង្ហាញ​ថា យន្ដហោះ​យោធា​ធន​យក្ស​ពីរ​គ្រឿង បាន​ទម្លាក់​ទឹក​រាប់ពាន់​លីត្រ​លើ​តំបន់​ដែល​មាន​ភ្លើង​ឆេះ​ព្រៃ​ខណៈ​ពេល​ដែល​ហោះ​កាត់​ផ្សែង​យ៉ាង​ខ្មួលខ្មាញ់។

ក្រសួង​ការពារជាតិ​ប្រេស៊ីល​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សៅរ៍​ថា មាន​កង​ទ័ព​ជាង ៤៤ ០០០​នាក់​ដែល​អាច​បម្រើ​ការ​បាន​នៅ​ភាគ​ខាង​ជើង​ប្រទេស​ដើម្បី​ដោះ​ស្រាយ​នឹង​បញ្ហា​ភ្លើង​ឆេះ​ព្រៃ។ គួរ​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​មេដឹកនាំ​ប្រទេស​ធំៗ នាំ​គ្នា​សម្ដែង​ការ​ព្រួយ​បារម្ភ​នៅ​ក្នុង​កិច្ច​ប្រជុំ G7 ដែល​កំពុង​ប្រព្រឹត្ត​ឡើង​ក្នុង​ប្រទេស​បារាំង។

ជាមួយ​គ្នា​ដែរ ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​សមាជិក G7 កំពុង​តែ​ជិត​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ផ្ដល់​ជា "ជំនួយ​បច្ចេកទេស និង​ហិរញ្ញវត្ថុ” ទៅ​កាន់​ប្រទេស​ដែល​រង​គ្រោះ​ដោយ​សារ​ភ្លើង​ឆេះ​ព្រៃ​អាម៉ាហ្សូន៕

ប្រភព៖ Aljazeera ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី
;