ដឹងការពិតហើយ! រូបថត ៣សន្លឹកល្បីបំផុតពីភ្លើងឆេះព្រៃអាម៉ាហ្សូន ជារូបក្លែងក្លាយសោះ

  • 2019-08-27 07:21:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ពី​សប្ដាហ៍​មុន ប្រធានាធិបតី​ប្រេស៊ីល​លោក Jair Bolsonaro ហាក់​ដូច​ជា​ព្រងើយ​កន្តើយ​មិន​ព្រម​បញ្ចេញ​សកម្មភាព​ពន្លត់​ភ្លើង​ឆេះ​ព្រៃ​អាម៉ាហ្សូន​ដែល​បន្ដ​ឆេះ​អស់​រយៈពេល​ជាង ៣​សប្ដាហ៍។

ភាព​ព្រងើយ​កន្តើយ​នេះ បាន​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ពី​មនុស្ស​ជុំវិញ​ពិភពលោក​ដោយ​សារ​ខ្លាច​បាត់​បង់​ព្រៃ​ត្រូពិច​ដ៏​ធំ​ជាង​គេ​ដែល​ជា​ធនធាន​ធម្មជាតិ​ដ៏​សំខាន់។ ជាមួយ​គ្នា តារាសម្ដែង​ល្បី​ឈ្មោះ Leonardo DiCaprio បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​តាម​រយៈ​ការ​បង្ហោះ​រូបភាព​ភ្លើង​ឆេះ​ព្រៃ​ដើម្បី​បង្កើន​ការ​យល់​ដឹង​ និង​ចូល​រួម​ទប់​ស្កាត់។ ប៉ុន្តែ​អ្វី​ដែល​សំខាន់ រូប​ភាព​ដែល​លោក​បាន​បង្ហោះ​នោះ មិនមែន​ជា​រូប​ភាព​ដែល​កំពុង​កើតឡើង​នោះ​ទេ។ ជាក់​ស្ដែង រូប​នេះ​ត្រូវ​បាន​ថត​កាល​ពី​ខែ​ធ្នូ​ឆ្នាំ ២០១៥​កន្លង​ទៅ​ដោយ​អ្នក​ថត​រូប Mohsin Kazmi។

(រូបថតបង្ហោះដោយ Leonardo DiCaprio ដែល​ការពិតជារូបថតតាំងពីឆ្នាំ ២០១៥)

ដោយ​ឡែក តារា​បាល់​ទាត់​លំដាប់​ពិភពលោក Cristiano Ronaldo ក៏​បាន​បង្កើត​កំហុស​ដូច​គ្នា​ដោយ​សារ​តែ​រូប​ភាព​ដែល​លោក​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម Instagram មិន​មែន​ជា​រូបភាព​នា​ពេល​បច្ចុប្បន្ន​ទេ។ រូប​នោះ ត្រូវ​បាន​ថត​តាំង​ពី​ឆ្នាំ ២០១៣ ដោយ​លោក Lauro Alves។ ក្រៅ​ពី​នេះ ប្រធានាធិបតី​បារាំង​លោក Macron បាន​បង្ហោះ​រូប​ភាព​ទៅ​ក្នុង Twitter ប៉ុន្តែ​វា​ត្រូវ​បាន​ថត​ដោយ​លោក Loren McIntyre ដែល​បាន​ស្លាប់​តាំង​ពី​ឆ្នាំ ២០០៣។

(រូបថតបង្ហោះដោយ Cristiano Ronaldo ដែល​ការពិតជារូបថតតាំងពីឆ្នាំ ២០១៣)
(រូបថតបង្ហោះដោយលោក Macron)

យ៉ាង​ណា​មិញ ខាង​ក្រោម​នេះ​គឺ​ជា​ទិដ្ឋភាព​ពិត​ពី​ភ្លើង​ឆេះ​ព្រៃ​អាម៉ាហ្សូន​ដែល​កំពុង​បន្ដ​កើត​ឡើង​សព្វថ្ងៃ​នេះ ៖

អត្ថបទ ៖ រ័ត្ន

អត្ថបទថ្មី
;