ស្ដង់ដារជប៉ុន! ​ក្រៅ​ពី​គ្រូ​ជំនាញ​រត់ Honda ​នាំ​ទាំង​អ្នក​ជំនាញ​បំប៉ន​អាហារ​ មក​ជួយ​ខ្មែរ​ទៀត​

  • 2019-09-01 03:11:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ម្សិលមិញ​នេះ ​កំពុង​ផ្ទុះ​រឿង​អតីត​កីឡាករ​ជម្រើស​ជាតិ​រត់​ជប៉ុន ​មក​ជួយ​បង្ហាត់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដើម្បី​ត្រៀម​ជម្រុះ World Cup 2022 ​ជាមួយ​ហុងកុង​នៅ​ថ្ងៃ​ទី​៥​ខាង​មុខ​នេះ​។

ជាមួយ​រឿង​នេះ​ដែរ ​មិន​ត្រឹម​តែ​នាំ​យក​លោក Shingo Akimoto ​ដែល​ជា​អ្នក​ជំនាញ​រត់​ប្រណាំង​ជម្រើស​ជាតិ​ជប៉ុន​មក​ជួយ​ខ្មែរ​ទេ ​លោក Honda ​ថែម​ទាំង​បាន​ហៅ​ក្រុម​អ្នក​ជំនាញ​ផ្នែក​អាហារ​មក​ផង​ដែរ។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ភា សុភក្ត្រា ដែល​ជា​គ្រួ​ជំនួយ​ជម្រើស​ជាតិ។

ក្រុម​អ្នក​ជំនាញ​ជប៉ុន ​នឹង​មក​បំប៉ន​អាហារ​សម្រាប់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដើម្បី​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​និង​ធ្វើ​ឱ្យ​បាន​ល្អ​បំផុត​សម្រាប់​ការ​ប្រកួត​នៅ​ពេល​ខាង​មុខ​នេះ។ ​ការ​ជម្រុះ World Cup 2022 ​នេះ ​គឺ​ជា​ការ​ប្រកួត​សំខាន់​ហើយ​កម្រិត​ពិភព​លោក​តែ​ម្ដង ដោយ​កម្ពុជា​នឹង​ប៉ះ​សុទ្ធ​តែ​គីឡូ​ធ្ងន់ ​មិន​មែន​ដូច​លេង​មិន​មិត្តភាព​នោះ​ទេ។ ដូច្នេះ​ហើយ ​ក្រុម​ការងារ​ត្រូវ​ធានា​ឱ្យ​បាន​ពី​របប​អាហារ ​ស្នាក់​នៅ ​និង​ហ្វឹកហាត់​គ្រប់​គ្រាន់ ត្រឹម​ត្រូវ​តាម​ស្ដង់ដារ៕

រូបភាព៖ FFC

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទថ្មី
;