មូល​ហេតុ​គ្រូ​កម្ពុជា ​រើស​កីឡាករ​យុវជន​ច្រើន​ចូល​លេង​ជម្រុះ World Cup

  • 2019-09-04 02:04:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បញ្ជី​ឈ្មោះ​កីឡាករ​២៥​នាក់​ចុង​ក្រោយ​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​បាន​ប្រកាស​ចេញ​កាល​ពី​ល្ងាចមិញ​នេះ ​ដោយ​ក្នុង​នោះ​មាន​កីឡាករ​យុវជន​ច្រើន​។​

ការ​ជ្រើសរើស​ដោយ​ប្រើប្រាស់​ថ្នាល​យុវជន​ច្រើន​នេះ ​ត្រូវ​បាន​លោក​ Felix ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​បាន​និយាយ​ពន្យល់​ថា​ក្រុម​នេះ​គឺ​មិន​មែន​ត្រឹម​តែ​ត្រៀម​ជម្រុះ World Cup ​នេះ​ទេ ពោល​គឺ​ក៏​ជា​ការ​ត្រៀម​ខ្លួន​សម្រាប់​ក្រុម​យុវជន ដើម្បី​ត្រៀម​លេង​ការ​ប្រកួត​ស៊ីហ្គេម​នា​ចុង​ឆ្នាំ​ផង​ដែរ។ ដូច្នេះ​ហើយ ទើប​លោក​បាន​កោះហៅ​កីឡាករ​យុវជន​ដែល​មាន​សមត្ថភាព​មក​ចូល​រួម​ច្រើន ដើម្បី​ឱ្យ​ពួកគេ​ទទួល​បាន​បទ​ពិសោធ​ល្អ​ៗ​ពី​ការ​ប្រកួត​ជាមួយ​ក្រុម​ខ្លាំង​ៗ។

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ហុងកុង​នៅ​ថ្ងៃ​ស្អែក​នេះ ​នា​ពហុ​កីឡដ្ឋាន​ជាតិ​វេលា​ម៉ោង​៦:៣០​នាទី ​ហើយ​នឹង​ត្រូវ​បន្ដ​ប៉ះ​ក្រុម​បារ៉ែន​នៅ​ទី​នេះ​ទៀត​នៅ​ថ្ងៃ​ទី​១០​ខាង​មុខ៕

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទថ្មី
;