នៅ​សិង្ហបុរី ប្រើ App ហៅ​តាក់ស៊ី បើឈរខុសទីតាំង​ដឹងតែវេទនាហើយ

  • 2019-09-12 06:06:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​ប្រទេស​សិង្ហបុរី ការ​ប្រើប្រាស់​មធ្យោបាយ​ជិះ​រថយន្ត​តាក់ស៊ី ជា​ទីពេញ​និយម​បំផុត​សម្រាប់​ភ្ញៀវទេសចរ ព្រោះ​តែនៅ​ប្រទេស​នេះ ពុំមាន​ម៉ូតូឌុប ឬម៉ូតូកង់បី (Tuk Tuk) សម្រាប់​បម្រើ​សេវា​ដឹកជញ្ជូន​ឡើយ។

បច្ចុប្បន្ន​នេះ ភ្ញៀវទេសចរ ​ឬអ្នក​មាន​បេសកកម្ម​ការងារ​​នៅ​សិង្ហបុរី ជាច្រើន​តែងប្រើ App ក្នុងការកក់​តាក់ស៊ី​ជិះ។ ប៉ុន្តែការ​ប្រើ App នេះ មិនមែន​ធ្វើបាន​គ្រប់កន្លែង​ឡើយ ដូចជានៅ​​ចំណត​រង់ចាំ​រថយន្តក្រុង​សាធារណៈ​ជាដើម។ APP នេះ អាច​ដំណើរការបាន​ដូចជា​នៅចំណត​រង់ចាំ​តាក់ស៊ី​ ផ្សារ​ទំនើប តំបន់ទេសចរណ៍ និងសណ្ឋាគារជាដើម ហើយ​បើប្រើ App ខុសកន្លែង​តែប៉ុន្មាន​ម៉ែត្រ ក៏​វាមិន​ដំណើរការ​ដែរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;