ចាញ់​ភ្លាម! ក្លឹប​ដក​តំណែង​គ្រូ​បង្វឹក Bayern Munich ​មិន​ចាំ​ដល់​ស្អែក

  • 2019-11-04 04:30:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប៉ុន្មានម៉ោងមុននេះ គណនី Twtiter ផ្លូវការក្លឹបអាល្លឺម៉ង់ Bayern Munich បានប្រកាសបណ្ដេញគ្រូបង្វឹកលោក Niko Kovač ចេញពីតំណែង។

លោក Niko Kovač /រូបថត៖ bundesliga
ប្រធានក្លឹបលោក Karl-Heinz Rummenigge បានឲ្យដឹងថា "ទម្រង់លេងរបស់ក្រុមប៉ុន្មានសប្ដាហ៍មកនេះ គឺបង្ហាញតាមលទ្ធផលឲ្យឃើញច្បាស់ហើយ។ ក្រោយបរាជ័យយ៉ាងធ្ងន់ធ្ងរនេះ ខ្ញុំបានជួបផ្ទាល់ជាមួយ Niko Kovač ហើយក៏សូមអរគុណចំពោះការខិតខំប្រឹងប្រែងកន្លងមករបស់គាត់។"

ទោះជាគណនី Twiter ផ្លូវការមិនបានសរសេរៀបរាប់ច្រើនក៏ពិតមែន ប៉ុន្តែអ្នកតាមដានបាល់ទាត់បានដឹងជាក់ហើយថា ក្រុមការពារតំណែងជើងឯក Bundesliga មួយនេះបានប្រកួតចាញ់ក្រុម Eintracht Frankfurt ក្នុងសប្ដាហ៍ទី ១១ ក្នុងលទ្ធផលដល់ទៅ ៥-១ ធ្វើឲ្យក្រុមខ្ទាតដល់លេខ ៤ ក្នុងតារាងមាន ១៨ ពិន្ទុចាញ់ក្រុមកំពូលតារាង ៣ ពិន្ទ។ សម្រាប់ប្រកួតដែលនៅសល់ ជាពិសេសការប្រកួតពានធំ UCL នឹងត្រូវយកជំនួយការលោក Hans-Dieter Flick មកដឹកនាំក្រុមបណ្ដោះអាសន្នសិន។

Niko Kovač កាន់ពាន DFB Cup /រូបថត៖ bundesliga

​បញ្ជាក់ដែរថា គ្រូ​បង្វឹក Niko Kovač ដឹក​នាំ​ក្រុម​បាន​តែ ១៨ ខែ​ប៉ុណ្ណោះ​ប៉ុន្តែ​បាន​សាង​ស្នាដៃ​ឈ្នះ​ពាន​ចំនួន ៣ គឺ Bundesliga រដូវកាល ២០១៨-២០១៩ ពាន DFB Cup និង​ពាន Supercup ក្នុង​ស្រុក​ផង​ដែរ៕

វីដេអូហាយឡាយ Eintracht Frankfurt ឈ្នះ ៥-១៖

ប្រភព៖ theguardian | Twitter ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;