មូលហេតុ​ដែល​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ទទួល​បាន​អាវ​បាល់ទាត់​លេខ​២១​ខុសគេ ពី​មេ FIFA

  • 2019-11-04 07:30:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Gianni Infantino ប្រធាន​សមាគម​សហព័ន្ធ​បាល់ទាត់ពិភពលោក (FIFA) បាន​ប្រគល់​អាវ​កីឡាករ​បាល់ទាត់​ជូន​មេដឹកនាំ​អាស៊ាន ក្រោយ​ពិធី​ចុះហត្ថលេខា​មួយ កាល​ពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅក្រុង​បាងកក ប្រទេសថៃ។ ក្នុងនោះ​គឺមាន​អាវលេខ៩ សម្រាប់​ប្រគល់​ជូន​ប្រមុខ​រដ្ឋាភិបាល និង​លេខ១០ សម្រាប់​ប្រមុខរដ្ឋ ដោយឡែក​អាវលេខ២១ ដែល​ប្រគល់​ជូន​លោក ចូកូ វីដូដូ ប្រធានាធិបតី​ឥណ្ឌូណេស៊ី គឺ​ជាអាវលេខ​ពិសេស។

រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន
ការិយាល័យ​ព័ត៌មានរបស់​ប្រធានាធិបតី​ឥណ្ឌូណេស៊ី បាន​ឱ្យដឹងថា ការផ្តល់ជូនអាវ​លេខ២១នោះ គឺដោយសារ​តែ​ឥណ្ឌូណេស៊ី ​នឹង​ធ្វើជាម្ចាស់​ផ្ទះការ​ប្រកួត​ពានរង្វាន់ U20 World Cup 2021។

ម្យ៉ាងវិញទៀត លោក ចូកូ វីដូដូ គឺ​ជាប្រមុខរដ្ឋ និង​ជា​ប្រមុខ​រដ្ឋាភិបាល​របស់​ប្រទេស​ឥណ្ឌូណេស៊ី។

គួរ​បញ្ជាក់​ថា FIFA បាន​ចុះ​ហត្ថលេខា​លើអនុស្សារណៈ​នៃការ​យោគយល់​គ្នា​ជាលើកដំបូង​ជាមួយ​អាស៊ាន ក្នុងការ​រួមចំណែកបណ្តុះបណ្តាលធនធានមនុស្សលើវិស័យកីឡាបាល់ទាត់ ក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់អាស៊ាន ឲ្យកាន់តែមានភាពប្រកួតប្រជែងទ្វេឡើងថែមទៀត ពិសេសជាមួយនឹងបណ្តាប្រទេសក្នុងតំបន់អឺរ៉ុប និងប្រទេសក្នុងទ្វីបដទៃទៀត​ក្នុងពិភពលោក៕

ប្រភព៖ Jakarta Globe

ប្រែសម្រួល៖ សំភី

អត្ថបទថ្មី
;