Dortmund បុកទាល់តែ​ធ្លាយ​សំណាញ់​ទី​យក ៣ ពិន្ទុ​បាន​សម្រេច​ពី Inter (មាន​វីដេអូ)

  • 2019-11-06 02:26:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុងការប្រកួតរកពិន្ទុតាមពូល ChampionsLeague នៅ​ពូល F យប់​មិញ​នេះ​ក្រុម​ភ្ញៀវ​មក​ពី​អ៊ី​តាលី Inter បាន​ទៅ​សួរ​សុខទុក្ខ​ម្ចាស់​ផ្ទះ​អាល្លឺម៉ង់ Dortmund ​ហើយ​អាច​ស៊ុត​បាន​ ២ គ្រាប់​នាំ​មុខ​មុន​ដោយ​កីឡាករ​កំពុង​ឡើង​ជើង​សញ្ជាតិ​អាហ្សង់​ទីន Lautaro Martinez និង​កីឡាករ​ Matias Vecino ។

Martinez អបអរស៊ុតចូលនាទី ៤ ឲ្យ Inter /រូបថត៖ ChampionsLeague
​ក្រោយ​ក្រុម​អ៊ីតាលី Inter ព្យាយាម​សម្រុក​ខ្លាំង ចូលដល់តង់ទី ២ គ្រូ​បង្វឹក Dortmund ​បាន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ឲ្យ​​កីឡាករ​សំខាន់ Paco Alcacer ចូល​លេង​រហូត​ធ្វើ​ឲ្យ​ប្រែប្រួល​លទ្ធផល​។ រំលងបាន ២០ នាទីកីឡាករ Achraf Hakimi ​និង​ខ្សែ​ការពារ ​Julian Brandt វាយ​បក​តាម​បាន ៣ គ្រាប់​​ក្លាយជា​វិរបុរស​ជួយ​ឲ្យ Dortmund យក ៣ ពិន្ទុ​បាន​សម្រេច​ពី Inter ។

រីឯមួយក្រុមទៀត Barcelona ជាម្វាស់ផ្ទះបានត្រឹមលេងស្មើជាមួយក្រុមមកពីសាធារណរដ្ឋឆែក Slavia Prague យកបានត្រឹមតេ ១ ពិន្ទុប៉ុន្តែនៅឈរលេខ ១ ក្នុងពូល F មាន ៨ ពិន្ទុតាមពីក្រោយដោយ Dortmund៕

ទស្សនា​វីដេអូ​ហាយឡាយ​ខាងក្រោម៖

Matias Vecino រកបានគ្រាប់ទី ២ ឲ្យ Inter
Achraf Hakimi ​និង​ ​Julian Brandt រកបាននាំមុខ ៣ គ្រាប់ឲ្យ Dortmund /រូបថត៖ ChampionsLeague

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;