ថវិកា១០លានដុល្លារ ជួយដល់វិស័យទឹកស្អាត អនាម័យ និងជំងឺឆ្លងខេត្ត៦កម្ពុជា

  • 2019-11-19 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថវិកាចំនួន ១០លានដុល្លាររបស់មូលនិធិគ្រួសារត្រកូលស្តូន (ស្តូនហ្វោនដេសិន) នឹងយកមកជួយផ្នែកទឹកស្អាត និងអនាម័យ WASH ទីផ្សារអនាម័យ សុវត្ថិភាពអនាម័យ និងការពារការរីករាលដាលនៃជំងឺឆ្លង ជំងឺក្រិនកុមារ លើកកម្ពស់សុខភាពសហគមន៍ជនបទជាពិសេសសម្រាប់កុមារ។

ថវិការទាំងនោះនឹងយកទៅធ្វើការអភិវឌ្ឍន៍ទីផ្សារអនាម័យនៅខេត្តចំនួន៦មានដូចជាខេត្ត ស្វាយរៀង កណ្តាល ព្រៃវែង កំពង់ធំ សៀមរាប និងខេត្តឧត្តរមានជ័យ និង ប្រែក្លាយភូមិចំនួន ១៦០០ បញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលនាឆ្នាំ២០២៣។

លោក ផល ហ្គាន់ស្តិនសិន នាយកគម្រោងអភិវឌ្ឍន៍ទឹកស្អាត និងអនាម័យជនបទ (WASH) របស់មូលនិធិគ្រួសារត្រកូលស្តូន មានលើកឡើងថា ”យើងរីករាយដែលបានចាប់ផ្តើមបើកឲ្យដំណើរការនូវគំនិតផ្តួចផ្តើមទាំងនេះជាមួយទីភ្នាក់ងារ USAID និង អង្គការ IDE កម្ពុជា។ នេះជាជំហ៊ានខ្ពស់មួយក្នុងភាពជាដៃគូសម្រាប់រយះពេល៦ឆ្នាំ ដើម្បីគាំទ្រកម្មវិធីទីផ្សារអនាម័យរបស់អង្គការ IDE ឲ្យទទួលបានជោគជ័យ ហើយយើងសង្ឃឹមថា វានឹងធ្វើជាគំរូមួយស្តីពៅហិរញ្ញវត្ថុរយៈពេលយូរបែបនេះ និងជាការគាំទ្រដើម្បីដោយស្រាយបញ្ហាប្រឈមដ៏សំខាន់នៃអនាម័យសកល ”។

លោកស្រី លីល អែលលីស ប្រធាននាយកប្រតិបត្តិអង្គការ IDE មានប្រសាសន៏ថា ការផ្តោតលើលទ្ធផលការងារនៃចំណងអភិចឌ្ឍន៍ល់ផលប៉ះពាល់ និងផ្តល់នៅភាពបត់បែនក្នុងការវិវត្តក្នុងប្រព័ន្ធអេកូឡូស៊ីទីផ្សារដែលមានការផ្លាស់ប្តូរឥតឈប់ឈរ។ IDE សាកល្បងយុទ្ធសាស្ត្រថ្មីនេះសម្រាប់បង្កើនសមត្ថភាពរបស់យើងក្នុងការឈានទៅជួយគ្រួសារក្រីក្រជាងគេ និងប្រឹងប្រែងធ្វើឲ្យប្រសើរឡើងនូវអនាម័យ ដើម្បីធានាថាមនុស្សទាំងអស់ទទួលបានអត្ថប្រយោជន៍ ឆ្ពោះទៅសម្រេចអនាម័យដ៏ល្អបានទាំងស្រុង។

រូបថត៖ Tyler Kozole / iDE

នាយកបេសកកម្មរបស់ទីភ្នាក់ងារ USAID ប្រចាំនៅកម្ពុជា លោកស្រី វីណា រ៉េដឌី បានលើកឡើងថា វិធីសាស្ត្រហិរញ្ញប្បទានផ្អែកលើលទ្ធផលជាក់ស្តែង គឺដើម្បីលើកកម្ពស់អនាម័យជនបទ បង្ហាញឲ្យឃើញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការគាំទ្រប្រទេសកម្ពុជា ឈរលើមាគ៌ាមួយឆ្ពោះទៅរកភាពជឿជាក់លើខ្លួនឯង។

ចំណងអភិវឌ្ឍន៍ផលប៉ះពាល់អនាម័យជនបទកម្ពុជា នេះជាកម្មវីធីថ្មីដំបូងគេបង្អស់នៅលើពិភពលោក អភិវឌ្ឍន័ផលប៉ះពាល់អនាម័យនឹងពឹងផ្នែកទៅលើលទ្ធផលហិរញ្ញប្បទានដើម្បីលុបបំបាត់អត្រានៃការបន្ទោរបង់ពាសវាលពាសកាល និងជួយពន្លឿនកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការឈានទៅសម្រេចអនាម័យជាសកល។ ការងារនេះប្រតិបត្តិជាដៃគូរវាងមូលនិធិគ្រួសារត្រកូលស្តូន អង្គការ IDE កម្ពុជា និង USAID ដោយមានការគាំទ្រ និងសម្របសម្រួលដោយភ្នាក់ងារហិរញ្ញវត្ថុសង្គម។

ការងារទាំងនេះ គឺជួយគាំទ្រដល់គោដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ឈប់ការបន្ទោរបង់ពាសវាពាសកាលនាឆ្នាំ ២០២៥ ស្របទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ ២០៣០៕

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;