ទាត់ស្មើថៃយប់មិញ! គ្រូវៀតណាមថា បានជោគជ័យពាក់កណ្តាលលើរឿងមួយ
- 2019-11-20 04:03:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទាត់ស្មើថៃយប់មិញ! គ្រូវៀតណាមថា បានជោគជ័យពាក់កណ្តាលលើរឿងមួយ
ចន្លោះមិនឃើញ
លោក Park Kang-seo គ្រូបង្វឹកវៀតណាម បានបង្ហាញការមិនសប្បាយចិត្តឡើយ ដែលទាត់ស្មើជាមួយថៃ ០-០ ក្នុងវគ្គជម្រុះ World Cup 2022 យប់មិញ ប៉ុន្តែលោកថាវាជាការទទួលជោគជ័យពាក់កណ្តាល ពោលគឺមិនឱ្យថៃ ទទួលបាន ៣ពិន្ទុឡើយ។
លោកនិយាយដូច្នេះថា៖ «ទោះជាយ៉ាងណាក៏ដោយ មិនឱ្យថៃ ទទួលបាន៣ពិន្ទុ គឺជាជោគជ័យពាក់កណ្តាល។ វៀតណាម បានចាញ់ថៃ ក្នុងឆ្នាំ២០១៥ នៅក្រុងហាណូយ ហើយចាប់ពីថ្ងៃនេះទៅ យើងបានបង្ហាញថា វាមិនងាយស្រួលសម្រាប់ថៃ យកឈ្នះយើងទៀតឡើយ។ នេះជាដំណើរទៅមុខប្រកបដោយភាពវិជ្ជមាន»។
លទ្ធផលនេះ ធ្វើឱ្យវៀតណាម បន្តនាំមុខក្នុងតារាង មាន ១១ពិន្ទុ ប៉ុន្តែថៃ ធ្លាក់មកលេខ៣វិញ ដោយមាន ៨ពិន្ទុ ពោលគឺក្រោមម៉ាឡេស៊ី ដែលមាន៩ពិន្ទុ។ អារ៉ាប់រួម ធ្លាក់ដល់លេខ៤ មាន៦ពិន្ទុ ខណៈឥណ្ឌូណេស៊ី នៅបាតតារាង មិនទាន់មានពិន្ទុក្នុងដៃឡើយ៕