រឿងដែល EU ថាចិនជាគូប្រជែង! លោក ស៊ី ជិនពីង តេទូរសព្ទទៅបញ្ជាក់​ EU វិញហើយ

  • 2019-12-12 07:18:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បាន​តេទូរសព្ទទៅលោក Charles Michel ប្រធាន​ក្រុមប្រឹក្សាអឺរ៉ុប ដោយបញ្ជាក់​ថា ការ​អភិវឌ្ឍរបស់​ចិន ពុំមែន​ជាការគំរាម​កំហែងទេ ប៉ុន្តែ​វាគឺជាឱកាសរបស់ EU ទៅវិញទេ។ នេះបើតាមរបាយការណ៍​ដែលចេញ​ផ្សាយ​ដោយ​ក្រសួង​ការបរទេសចិន កាលពីថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៩។

លោក ស៊ី ជិនពីង បាន​ប្រាប់​យ៉ាងដូច្នេះថា៖ «ចិន​បាន​ពិនិត្យឃើញ​នូវទំនាក់ទំនង​របស់ខ្លួន​ជាមួយ​ EU ក្នុងរយៈពេល​វែង និង​ជាដៃគូយុទ្ធសាស្រ្ត​កម្រិតខ្ពស់។ ចិន និង EU គឺជាដៃគូ​ដែលផ្តល់ផលប្រយោជន៍​ឱ្យគ្នា​ទៅវិញទៅមក មិនមែន​ជាគូប្រកួត​ប្រជែងឡើយ។ ការ​អភិវឌ្ឍរបស់ចិន គឺជាឱកាស​របស់ EU»។

លោកបន្ថែម​ថា ចិន​ប្តេជ្ញា​បន្ត​ធ្វើការ​ជាមួយ EU ក្នុងការ​ជំរុញ​ធ្វើកំណែទម្រង់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។

ចំណែក​លោក Charles Michel បាន​ប្រាប់លោក ស៊ី ជិនពីង​ វិញថា ចិន និង EU មានការផ្លាស់ប្តូរ និង​សហប្រតិបត្តិការកម្រិត​ខ្ពស់​ដ៏សំខាន់ជាបន្តបន្ទាប់។

សូមជម្រាប​ថា ក្នុង​ឯកសារ​យុទ្ធសាស្រ្ត​មួយ​របស់ EU កាលពីថ្មីៗនេះ បង្ហាញ​ថា EU បាន​ដាក់ប្រទេសចិន ជា​គូប្រកួតប្រជែង​ដ៏ខ្លាំងក្លា ក្នុង​ខណៈដែល​ឥទ្ធិពលរបស់ចិន នៅអឺរ៉ុបបាន​កើនឡើង​ជាបន្តបន្ទាប់៕

ប្រភព៖ South China Morning Post ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;