វិថី​លក់​ម្ហូបអាហា​នៅ​កំពត បាន​បើក​សម្ពោធ​ជា​ផ្លូវ​ការ​ហើយ

  • 2019-12-19 04:34:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​កិច្ច​សហការខិតខំរៀបចំឱ្យមាន «វិថីលក់ម្ហូបអាហារ ឬហៅថា Food Street» តាំង​ដើម​ទី​រួច​មក ក្រសួងទេសចរណ៍ បានបើកសម្ពោធវិថីលក់ម្ហូបអាហារនេះលើកដំបូង ក្រោមវត្តមាន​លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ជាវ តាយ អភិបាលខេត្តកំពត ព្រម​ជាមួយ​មន្ត្រី​រាជការ អាជីវករ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរយ៉ាងអធិកអធម ដែលស្ថិតនៅតាមបណ្ដោយសួន ក្បែរផ្សារក្រណាត់។ ពិធី​សម្ភោធ​នេះ​ធ្វើ​ឡើង​កាល​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩។

រូបភាព៖ ក្រសួងទេសចរណ៍
នាឱកាសនោះ លោក​មរដ្ឋមន្ត្រី បានថ្លែងថា វិថីលក់ម្ហូបអាហារ ឬ Food Street នេះ​បាន​ផ្តល់​អត្ថប្រយោជន៍​ជាច្រើនដល់វិស័យទេសចរណ៍ ក៏ដូចជាដល់សេដ្ឋកិច្ចមូលដ្ឋាន ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ទាំង​អស់​អាច​ពិសាម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ ចម្អិនថ្មីៗក្តៅៗស្រស់ៗ និងមានអនាម័យ។ ក្រៅពីនេះ ភ្ញៀវ​ទេសចរ​ក៏​អាចទស្សនាពីរបៀប ឬសិល្បៈនៃការចម្អិនអាហារ ការតុបតែងម្ហូបអាហារ ការ​បម្រើ​សេវាកម្ម និងរបៀបបរិភោគ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;