សិង្ហបុរីនឹងត្រូវងងឹត ២ នាទី ក្រោមបាតុភូតដ៏កម្រ

  • 2019-12-19 07:19:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ថ្ងៃ​ទី ២៦ ខែ​ធ្នូ ខាង​មុខ​នេះ នឹង​កើត​មាន​បាតុភូត​​សូរ្យគ្រាស​ ​ដែល​កើត​មាន​ចាប់​ពី​វេលា​ម៉ោង ១១៖២៧ នាទី​ព្រឹក ដល់​ម៉ោង ៣៖១៨ រសៀល។ ក្រោម​បាតុភូត​នេះ ប្រទេស​សិង្ហបុរី​នឹង​ត្រូវ​ជួប​ប្រទះ​ភាព​ងងឹត​ទាំង​ថ្ងៃ​រយៈពេល ២ នាទី។ នៅឆ្នាំ ២០៦៣ មាន​ឱកាស​ជួប​បាតុភូត​នេះ​ម្ដង​ទៀត។

រូបរាងពេញនៃសូរ្យគ្រាស
​ក្រៅ​ពី​សិង្ហបុរី ប្រទេស​ផ្សេង​ទៀត​ដែល​អាច​មើល​ឃើញ​បាតុភូត​សូរ្យគ្រាស​នៅ​ថ្ងៃ​ទី ២៦ ខែ​ធ្នូ ដោយ​ពេញ​ភ្នែក​មាន​ អារ៉ាប៊ីសាអ៊ូឌីត, អូម៉ង់, ឥណ្ឌា​ខាង​ត្បូង និង​ផ្នែក​ខ្លះ​នៃ​ប្រទេស​ឥណ្ឌូណេស៊ី។ ចំណែក​ប្រភេទ​ភាគ​ច្រើន​​នៅ​អាស៊ី, ផ្នែក​នៃ​អាហ្វ្រិក​ខាង​ជើង/ខាង​កើត, ខាង​ជើង​និង​ខាង​លិច​នៃ​អូស្ត្រាលី អាច​មើល​ឃើញ​សូរ្យគ្រាស​នេះ​ដែរ ប៉ុន្តែ​មិន​ពេញ​នោះ​ទេ។
រូបរាងជាចំណិតនៃសូរ្យគ្រាស

​​​សូរ្យគ្រាស​នៅ​ថ្ងៃ ២៦ នេះ​ មាន​ឈ្មោះ​ថា​ Annular Solar Eclipse ដែល​វា​កើត​មាន​ឡើង​នៅ​ពេល​ដែល​ព្រះចន្ទ​ស្ថិត​នៅ​ឆ្ងាយ​ពី​ភព​ផែនដី​បំផុត ហើយ​ព្រះចន្ទ​អាច​បាំង​តែ​ផ្នែក​កណ្ដាល​នៃ​ព្រះអាទិត្យ​ ធ្វើ​ឲ្យ​កើត​មាន​ជា​រង្វង់​ភ្លើង​នៅ​ជុំវិញ​ព្រះ​ចន្ទ។ Annular Solar Eclipse លើក​ក្រោយ​​ទៀត​នឹង​កើត​មាន​នៅ​ថ្ងៃ​ទី ២១ ខែ​មិថុនា ឆ្នាំ ២០២០៕

ប្រភព៖ tripzilla ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;