បុគ្គល ៨រូប ដែលបានស្លាប់ដោយសារស្នាដៃបង្កើតរបស់ខ្លួន
- 2019-12-20 04:29:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុគ្គល ៨រូប ដែលបានស្លាប់ដោយសារស្នាដៃបង្កើតរបស់ខ្លួន
ចន្លោះមិនឃើញ
អ្នកបង្កើតថ្មី តែងតែបង្កើតអ្វីដែលថ្មី ចេញជាស្នាដៃឡើង តាមរយៈគំនិតច្នៃប្រឌិតរបស់ខ្លួន ក្នុងគោលបំណងដើម្បីបម្រើដល់មនុស្សជាតិ។ ប៉ុន្តែការបង្កើតថ្មីខ្លះ បែរជាផ្ដល់នូវគ្រោះថ្នាក់ដល់ពួកគេទៅវិញ ជាក់ស្ដែងគឺការបង្កើតកាលពីសតវត្សមុន។ ខាងក្រោមនេះគឺជាស្ថាបនិក៨រូប ដែលបានស្លាប់ដោយស្នាដៃបង្កើតរបស់ខ្លួន៖
១. Max Valier (១៨៩៥-១៩៣០)
លោក Max Valier ជាអ្នកបង្កើតម៉ាស៊ីនកាំជ្រួច ដែលនេះជាការនាំផ្លូវដល់ការបង្កើតម៉ាស៊ីនដែលឆ្ពោះទៅកាន់លំហអាកាសបាន។ទោះជាយ៉ាងណា លោកបានស្លាប់ភ្លាមៗបន្ទាប់ពីការផ្ទុះឡានម៉ាស៊ីនកាំជ្រួចដែលជាស្នាដៃដែលខ្លួនផលិត។២. Horace Lawson Hunley (១៨២៣-១៨៦៣)
លោកHorace Lawson Hunley ជាវិស្វករជនជាតិអាមេរិកម្នាក់ដែលបានបង្កើតនាវាមុជទឹកចម្បាំងដំបូង CSS Hunley សម្រាប់បម្រើដល់សង្គ្រាមស៊ីវិលអាមេរិកនៅភាគខាងត្បូង។ ប៉ុន្តែជាអកុសលលោកHunley ជាមួយកម្មករនាវា៧នាក់ទៀតបានស្លាប់ដោយពុំអាចចេញមកលើផ្ទៃទឹកបាន។៣. Thomas Andrews, Jr. (១៨៧៣-១៩១២)
មានមនុស្សជាច្រើនបានដឹងពីកប៉ាល់ Titanic ប៉ុន្តែប្រហែលជាពុំមានមនុស្សច្រើនទេដែលបានដឹងពីអ្នកបង្កើតវា។ លោក Thomas Andrews ជាអ្នកបង្កើតកប៉ាល់ដ៏ធំនេះឡើង ហើយបានចូលរួមធ្វើដំណើរជាលើកដំបូង និងបានស្លាប់ទៅជាមួយកប៉ាល់នោះផងដែរ។៤. Franz Reichelt (១៨៧៩- ១៩១២)
លោក Franz Reichelt ដែលបានបង្កើតអាវ "Flying Taylor” ជាអាវសម្រាប់ហោះដោយមានភ្ជាប់ជាមួយឆត្រយោងក្នុងករណីមានអាសន្ន។ ទោះបីជាវាដំណើរការបាន ប៉ុន្តែលោកបានស្លាប់នៅពេលដែលលោកពាក់វារួចលោតពីលើប៉ម Eiffle Tower។៥. Marie Curie (១៨៦៧- ១៩៣៤)
អ្នកស្រីបានរួមចំណែកយ៉ាងធំធេងចំពោះការងារស្រាវជ្រាវផ្នែកវិទ្យុសកម្ម ប៉ុន្តែការធ្វើការជាមួយវិទ្យុសកម្មដ៏គ្រោះថ្នាក់នេះ បានបញ្ចប់ជីវិតរបស់អ្នកស្រី។៦. William Bullock (១៨១៣- ១៨៦៧)
លោក William Bullock ជាអ្នកបង្កើតម៉ាស៊ីនបោះពុម្ព ដែលបានកែប្រែឧស្សាហកម្មបោះពុម្ពឲ្យលេចធ្លោឡើង។ ទោះបីយ៉ាងណា គាត់លោកបានទទួលមរណភាពដោយជាប់ជើងក្នុងម៉ាស៊ីន ខណៈពេលដែលកំពុងដំឡើងម៉ាស៊ីនបោះពុម្ព ហើយបានស្លាប់ដោយសារដំបៅក្លាយ។៧. Otto Lilienthal (១៨៤៨-១៨៩៦)
លោក Otto Lilienthal បានចូលរួមចំណែកចំពោះវិស័យអាកាសចរ ដោយបានបង្កើតម៉ាស៊ីនហោះហើរដែលមានរាងដួចស្លាបបក្សី។យ៉ាងណាក្ដី លោកបានទទួលមរណភាពនៅពេលសាកល្បងម៉ាស៊ីនហោះហើរនោះ។៨. Aurel Vlaicu (១៨៨២- ១៩១៣)
Aurel Vlaicu ធ្លាប់បានបង្កើតយន្តហោះតូចមួយចំនួន រហួតដល់យន្តហោះ Vlaicu II ដែលជាយន្តហោះទំហំធំ ដែលបានយកជីវិតស្ថាបនិករូបនេះទៅជាមួយ នៅពេលសាកល្បងហោះហើរលើកដំបូង។