អគារ​សាលា​មត្តេយ្យ ៨​កន្លែង​ក្នុង​ខេត្ត​កំពត​ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ហើយ

  • 2019-12-20 09:51:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគារ​សាលាមត្តេយ្យថ្មីចំនួន ៨កន្លែង ដែល​ត្រូវ​បានសាងសង់ដោយអង្គការក្រៅរដ្ឋាភិបាលបារាំង ពិភព​កុមារ និង អភិវឌ្ឍន៍ (PE&D) ក្រោមជំនួយឥតសំណងរបស់ជប៉ុន "KUSANONE" បាន​ធ្វើ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ កាលពីថ្ងៃទី ១៩ ខែធ្នូ ​​នៅសាលាមត្តេយ្យសហគមន៍បរក្នុង ខេត្តកំពត។

រូបភាព៖ ស្ថានទូតជប៉ុននៅកម្ពុជា
លោក​បណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំយុវជននិងកីឡា និង​លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និង ភ្ញៀវជាច្រើន​បានចូលរួមក្នុងពិធីនេះ។ ជំនួយ​គូសា​ណូណិ "KUSANONE" ផ្ដល់​ជូន​អគារសាលាមត្តេយ្យ បរិក្ខារអនាម័យនិងសួនកុមារសម្រាប់សាលាមត្តេយ្យចំនួន ៨ កន្លែង។

គម្រោង​នេះ​ត្រូវបានរំពឹងថានឹងពង្រីកលទ្ធភាព​ក្នុងការទទួលបានការអប់រំសម្រាប់កុមារតូចៗ​ប្រកប​ដោយ​គុណភាព​ខ្ពស់​ហើយ​ការ​អប់រំ​នេះ​នឹង​រួម​ចំណែក​ដល់​អនាគត​ល្អ​ប្រសើរ​សម្រាប់​កុមារ​នៅ​តំបន់​ជុំវិញ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;