ពូទីន៖ ពី​មុន អាមេរិក នាំមុខ​រុស្ស៊ី លើ​គ្រាប់​បែក​អាតូមិច តែ​ឥឡូវ​រុស្ស៊ី​នាំមុខ​គេ​ លើ​អាវុធ​ប្រភេទ​នេះវិញម្តង

  • 2019-12-25 02:21:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក វ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បាន​កត់សម្គាល់​ថា ក្នុងអំឡុងសម័យសង្គ្រាមត្រជាក់ សហភាពសូវៀត តាមពីក្រោយអាមេរិក ក្នុង​ការ​ផលិត​អាវុធ​គ្រាប់បែក​អាតូមិច និង​យន្តហោះទម្លាក់គ្រាប់បែក ប៉ុន្តែ​បច្ចុប្បន្ន​នេះ រុស្ស៊ីកំពុងនាំមុខគេ​ក្នុងពិភពលោកវិញម្តង លើ​អាវុធប្រភេទ​លឿនជាងសំឡេង (hypersonic weapons)។ ការ​ថ្លែងនេះ ធ្វើឡើងក្នុង​កិច្ចប្រជុំ​ជាមួយ​មេយោធារុស្ស៊ី នៅក្រុងមូស្គូ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ​២០១៩។

លោកលើកឡើង​ថា រុស្ស៊ី មាន​បច្ចេកវិទ្យាឈានមុខគេ​ក្នុងការផលិត​អាវុធថ្មីនេះ ពោលគឺ​រុស្ស៊ី​បានក្លាយ​ជាប្រទេសតែមួយគត់​ក្នុងពិភពលោក​ដែល​អាច​ចល័ត​អាវុធឆ្លងទ្វីប​នេះបាន។

គួរ​ដឹងដែរ​ថា អាមេរិក កំពុង​ខិតខំ​ប្រឹងប្រែងធ្វើការ​អភិវឌ្ឍ​អាវុធ​លឿនជាងសំឡេង ក្នុងប៉ុន្មាន​ឆ្នាំចុងក្រោយនេះ ដោយ​ក្រសួងការពារជាតិអាមេរិក​រំពឹងថា នឹងអាចសម្រេចបាន​នៅពីរបីឆ្នាំខាងមុខនេះ។ អាមេរិក​ក៏បាន​បង្ហាញពីក្តីបារម្ភ​ផងដែរថា មីស៊ីល​លឿនជាងសំឡេង​ដែល​អភិវឌ្ឍ​ដោយ​រុស្ស៊ី និងចិន មិនងាយស្រួលសម្រាប់ខ្លួន​ក្នុងការចាប់សញ្ញាបាន និងកម្ទេចចោល៕

ប្រភព៖ Military Times ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;