មកដឹងពីជំងឺ Karoshi ឬការប្រឹងធ្វើការពេក ដ៏កាចសាហាវកំពុងវាយប្រហារនៅជប៉ុន

  • 2019-12-26 06:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចេញ​ទៅធ្វើ​ការពី​ព្រលឹម ចូលផ្ទះ​ពេល​ព្រលប់ តើអ្នក​មានបាន​ដឹង​ដែរទេថា អ្នក​មិនបាន​គេង​គ្រប់​គ្រាន់​ក្នុង​មួយ​ថ្ងៃៗ។ មិន​មាន​ពេល​សម្រាក​គ្រប់គ្រាន់ បូករួម​ជាមួយ​នឹង​ការនឿយ​ហត់​និង​សម្ពាធ​ការងារ​អស់​ទាំងនេះ​ហើយ​ដែល​ជាហា​និភ័យ​នៃជំងឺ Karoshi ឬ​គេហៅ​ថា ការ​ជក់​ធ្វើការរហូត​ដ៏បាត់បង់ជីវិត។ ការប្រឹង​ធ្វើការគឺ​ជារឿង​ល្អ តែ​ស្រប​ពេលនោះ​ដែរ ការមិន​បានយកចិត្ត​ទុកដាក់​ពីសុខភាព​ខ្លួនឯង​នឹងជះ​ឥទ្ធិពល​ខ្លាំង​មកលើ​អ្នក​ផ្ទាល់។

រូបតំណាង
**លក្ខណៈ​នៃ​ជំងឺ Karoshi ឬការប្រឹង​ធ្វើការ​រហូត​ដល់​បាត់​បង់​ជីវិត**

ពាក្យនៃ​ជំងឺ​មួយនេះ​គឺចាប់​ផ្តើមនៅ​ក្នុង​ប្រទេស​ជប៉ុន។ បុគ្គលិក​ស្ថានីយន៍​ទូរទស្សន៍​ដ៏ល្បី​ល្បាញមួ​យរូបស្រីវ័យ ៣១ ឆ្នាំ បាន​បាត់បង់​ជីវិត​ដោយ​សារ​ជំងឺ​ខ្សោយ​បេះដូង ទោះ​បីជា​នាង​មាន​អាយុ ៣១ ឆ្នាំក៏​ដោយ។ ក្រោយ​មក​ទៀត​គេក៏​បាន​ដឹង​ថា ស្ត្រីរូប​នេះធ្លាប់​ប្រឹង​ធ្វើការ​លើស​ម៉ោង​កាល​ពីមុន។

ហេតុ​ដូចនេះ​ហើយ Karoshi ឬការ​ប្រឹងធ្វើ​ការពេក ឬមនុស្ស​មួយ​ចំនួន​ផ្សេង​ទៀត ការជក់​ធ្វើការ​ពេក វាក៏មិន​អាច​ហៅថាជា​ជំងឺមួយ​ជាក់​លាក់ដែរ តែផ្ទុយ​ទៅវិញ វាជា​លក្ខខណ្ឌ​មួយដែល​រាង​កាយ​ហត់នឿយ​ខ្លាំង​ហួស​ហេតុ​រហូត​ដល់​បាត់​បង់ជីវិត។

មូលហេតុ​នៃជំងឺ Karoshi

បើនិយាយ​ពីពាក្យ​សាមញ្ញ ជំងឺមួយ​នេះគឺ​កើត​ឡើងដោយ​សារ​ការប្រឹង​ធ្វើការ​ពេក​ដោយ​មិនមាន​ពេល​សម្រាក ពោល​គឺទាំង​រាងកាយ​និង​ចិត្ត។ ប្រសិនបើអ្នកមានលក្ខណៈដូចខាងក្រោម អ្នកអាចប្រឈមមុខនឹងជំងឺនេះរួមមាន៖

រូបតំណាង

_ ការធ្វើការលើសម៉ោងក្នុងរយៈពេលយូរ។

_ ការចាប់ផ្តើមធ្វើការពីព្រលឹម ចេញពីធ្វើការយឺតរយៈពេលយូរ។

_ មិនដែលសុំច្បាប់ឈឺឬពេលឈប់សម្រាក។

_ ស្ថិតនៅក្នុងស្ថានភាពតឹងតែង​ មិនមានពេលអ្វីកក្រៅពីគិតតែពីរឿងការងារ។

_ មានបញ្ហាការគេងមិនលក់។

_ មិនមានពេលជួបជាមួយមនុស្សជាទីស្រឡាញ់ ក្រុមគ្រួសារ និងមិត្តភ័ក្តិ។ ​

រូបតំណាង

ធ្វើយ៉ាង​ណាដើម្បី​មិនឲ្យ​មាន​ជំងឺនេះ

_ ធ្វើការងារទុកមុន​ចំពោះការងារណា​ដែលចាំបាច់ទៅបានហើយ។

_ គេង​ឲ្យ​បានគ្រប់គ្រាន់ ពី ៧ ទៅ ៩ ម៉ៅង​ក្នុង​មួយថ្ងៃ។

_ បើអ្នក​មាន​បញ្ហា​គេងមិន​លក់គួរពិ​ភាក្សា​ជាមួយ​វេជ្ជ​បណ្ឌិត។

រូបតំណាង

_ រកពេល​វេលា​សម្រាប់​ឲ្យខួរក្បាល​បាន​សម្រាក ដូចជា​ស្តាប់​ចម្រៀង មើល​រឿង ដើរលេង​ជាដើម។ ជួបជុំជា​មួយមិត្តភ័ក្តិនិងគ្រួសារ។

_ ប្រសិនបើ​ដឹងថា​ការងារ​នោះមាន​សម្ពាធពេក រកអ្នក​ពិភាក្សា​ឬប្តូរកា​រងារតែ​ម្តងក៏បាន។ ធ្វើបែប​នេះ​ហ្នឹង​ធ្វើឲ្យ​ខួរក្បាល​និងរាង​កាយ​របស់​អ្នកបាន​ប្រសើរ៕

រូបភាព៖ Pinterest, istock

ចុចអានបន្ត៖

កំពុង​ផ្សាយ​ផ្ទាល់​ទូរទស្សន៍ ពិធីការិនី​ស្រាប់​តែ​លោតកន្ត្រាក់​ពេល​ដឹង​ថា​ខ្លួន​ជា​អ្នក​ត្រូវ​ឆ្នោត

ប្រភព៖ Sanook ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទថ្មី
;