ស្នងការរាជធានី ស្នើ​ឲ្យ​កម្លាំង​នគរបាល និង​ប្រជាពលរដ្ឋ​ចូល​រួម​គោរពច្បាប់ចរាចរណ៍

  • 2019-12-30 04:22:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និង ជា​ស្នង​ការ​នគរបាល​រាជធានី​ភ្នំពេញ បាន​អំពាវនាវឲ្យកម្លាំងនគរបាល ក្រោមឱវាទ និងប្រជាពលរដ្ឋ ចូល​រួម​គោរព​ច្បាប់​ចរាចរណ៍ ឱ្យ​បានម៉ឺងម៉ាត់ ដើម្បីការពារអាយុជីវិត។ ការអំពាវនាវនេះ បានធ្វើឡើងក្នុងពិធី ប្រមូលផ្តុំ កម្លាំងនគរបាល រាជធានីភ្នំពេញ ក្នុងឱកាសគោរព ទង់ជាតិ នៅ​ថ្ងៃ​ទី៣០ ខែធ្នូ ឆ្នាំ២០១៩។

ការអំពាវនាវឲ្យកម្លាំងនគរបាល និងប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ គឺ​ខណៈ​ពេល​ដែល​របាយ​ការណ៍​បានបង្ហាញ​ថា នៅឆ្នាំ២០១៩ អត្រាគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង នៅរាជធានីភ្នំពេញ មាន​ការ​កើនឡើងគួរឱ្យព្រួយបារម្ភ។

ពាក់​ព័ន្ធបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះផងដែរ លោកឧត្តមសេនីយ៍ឯក ស ថេត បាន​ជម្រុញ​មន្ត្រីន​គរបាល​ដែល​ជា​មន្ត្រី​អនុវត្ត​ច្បាប់​ត្រូវ​គោរព​ច្បាប់​ចរាណ៍​ដើម្បី​ជា​គំរូ​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​និង​ជម្រុញ​ឱ្យ​មាន​ការផ្សព្វផ្សាស​អប់រំ​ទៅ​ដល់​កូន​ចៅ​និង​ប្រជាពលរដ្ឋ​ឱ្យ​បាន​យល់​ដឹង​ទូលំទូលាយ​អំពី​សារ​សំខាន់​នៃច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីនាំគ្នាចូលរួមគោរច្បាប់ចរាចរណ៍ ដោយ​រក្សា​ឱ្យ​បាន​សុវតត្ថិភាព អាយុជីវិត និងទ្រព្យសម្បត្តិ។

យោង​តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបង្ហាញឱ្យដឹងថា នៅ​ឆ្នាំ​២០១៩ អត្រាគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១,៦០៨លើក បើ​ប្រៀបធៀប​នៅ​ឆ្នាំ​២០១៨ កើត​ឡើង៦៧១លើក ដោយមានការកើនឡើងចំនួន៩៣៧លើក។ បណ្តាលឱ្យមនុស្សស្លាប់ ៣៣៨នាក់, រង​របួសធ្ងន់១,១៦៣នាក់ និងរងរបួសស្រាល៥៩៦នាក់។ មូល​ហេតុ​នៃ​ការ​កើត​ឡើង​គ្រោះ​ថ្នាក់​ចរាចរណ៍​ដោយ​សារការបើកបរយានយន្តប្រើប្រាស់ល្បឿនលឿន,មិនប្រកាន់ស្តាំ, បើក​បរ​ក្នុង​ស្ថានភាព​ស្រវឹង,​មិន​គោរព​អទិភាព,​មិនគោរព​ភ្លើង​សញ្ញា,​បើក​បរ​ធ្វេស​ប្រហែស,​បើកបរ​បញ្ច្រាស​ទិ ​និង​បើកបរប្រជែងគ្មានការប្រុងប្រយ័ត្ន៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;