ទឹក​ជំនន់​​នៅ​ហ្សាការតា វាយប្រហារ​ដល់​ក្នុង​ស្ថានទូត​ខ្មែរ

  • 2020-01-02 02:19:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទឹកជំនន់​ បាន​វាយ​ប្រហាររដ្ឋធានី​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី ដែល​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់ ១៦នាក់​បាន​ស្លាប់ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី២ ខែមករា ឆ្នាំ២០២០ នេះ។ នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់ Aljazeera។

អាជ្ញាធរ​បានបញ្ជាក់ទៀតថា ពលរដ្ឋប្រមាណ ៣០លាន​គ្រួសារ គ្មាន​ចរន្ត​អគ្គិសនី​ប្រើប្រាស់ ចំណែក​ស្ថានីយ៍រថភ្លើងមួយចំនួន រួមទាំង​ព្រលានយន្តហោះផងនោះ ក៏ត្រូវ​បាន​បិទ​ផងដែរ។

ចំណែក​និវេសនដ្ឋានរបស់​ស្ថានទូត​កម្ពុជា ប្រចាំទីក្រុង​ហ្សាការតា ក៏ទទួល​រង​ផល​ប៉ះពាល់ ដោយសារ​គ្រោះទឹកជំនន់នេះផងដែរ។ លោក ហោ ណាំបូរ៉ា ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ឥណ្ឌូណេស៊ី បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោកថា៖ "និយាយមិនចេញ ខំប្រឹងឲ្យអស់ពីកម្លាំងកាយ កម្លាំងចិត្តហើយកន្លងមក តើធ្វើម៉េចនេះហើយហៅថាមាតាធម្មជាតិ៉"។

គួររំលឹកផងដែរថា ស្ថានទូត​កម្ពុជា ប្រចាំ​រដ្ឋធានី​ហ្សាការតា ត្រូវ​បាន​គេ​មើលឃើញថា បាន​ប្រែមុខមាត់ថ្មី ក្រោយ​ពី​លោក​ហោ ណាំបូរ៉ា បាន​ជួសជុល​កែលម្អ​យ៉ាង​ស្រស់ស្អាត ក្រោយ​ពី​លោក​ត្រូវ​បាន​តែងតាំង​ជា​​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ កាលពីឆ្នាំ២០១៧ មក។

សូម​ទស្សនាទិដ្ឋភាព​ទឹកជំនន់​ក្នុង​និវេសនដ្ឋានរបស់​ស្ថានទូត​កម្ពុជា ដូចខាងក្រោម៖ (រូបភាព៖ ទំព័រហ្វេសប៊ុក​លោក ហោ ណាំបូរ៉ា)

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;