នាយអគ្គសេនាធិការកងទ័ពតៃវ៉ាន់ម្នាក់ ស្លាប់​ក្នុងហេតុការណ៍​ធ្លាក់ឧទ្ធម្ភាគចក្រ

  • 2020-01-02 06:59:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Shen Yi-ming នាយ​អគ្គសេនាធិការ​កងទ័ពតៃវ៉ាន់ បាន​ទទួលមរណភាព​ហើយ​ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រមួយគ្រឿងម៉ាក Black Hawk នៅតំបន់ភ្នំភាគខាងជើងនៃកោះតៃវ៉ាន់ កាលពីព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ​២០១៩។

រូបថត៖ AP
មនុស្ស៧នាក់ដែល​នៅលើឧទ្ធម្ភាគចក្រនេះ ក៏បាន​ស្លាប់​ផងដែរ។ ដោយ​ឡែក មាន​មន្រ្តី២រូបទៀតកំពុងបាត់ខ្លួននៅឡើយ គឺលោក Yu Chin-wen អនុប្រធាន​ការិយាល័យ​កិច្ចការសង្គ្រាមតៃវ៉ាន់ និង​លោក Hung Hung-chin នាយរងសេនាធិការ​ផ្នែកចារកម្ម​នៃក្រសួងការពារតៃវ៉ាន់។

ពីឡុត​នៃ​ឧទ្ធម្ភាគចក្រ​នេះ​បាន​រាយការណ៍ពី​ស្ថានភាពអាកាសធាតុ មុនបាត់ការទាក់ទង​ក្នុងអំឡុងពេល​ហោះឆ្ពោះទៅកាន់ស្រុក Wulai៕

ប្រភព៖ South China Morning Post ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;