Updated៖ ធ្លាក់យន្តហោះនៅអ៊ីរ៉ង់ ស្លាប់មនុស្សទាំងអស់
- 2020-01-08 06:45:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Updated៖ ធ្លាក់យន្តហោះនៅអ៊ីរ៉ង់ ស្លាប់មនុស្សទាំងអស់
ចន្លោះមិនឃើញ
យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែន ដែលធ្លាក់នៅក្រុងតេរ៉ង់ ប្រទេសអ៊ីរ៉ង់ កាលពីព្រឹកមិញ បានបណ្តាលឱ្យមនុស្សទាំងអស់នៅលើយន្តហោះប្រមាណ ១៧០នាក់ ស្លាប់ទាំងអស់។
ជើងហោះហើរ PS752 មួយគ្រឿងនេះ បានធ្លាក់ឆេះភ្លាមៗដោយសារបញ្ហាបច្ចេកទេស ក្រោយហោះចេញពីព្រលានយន្តហោះក្រុងតេរ៉ង់ សំដៅឆ្ពោះទៅកាន់ក្រុងគីវ ប្រទេសអ៊ុយក្រែន។
លោក Pirhossein Koulivand ប្រធានសេវាសង្គ្រោះបន្ទាន់អ៊ីរ៉ង់ បានបញ្ជាក់ថា៖ «ភ្លើងឆេះយន្តហោះ គឺខ្លាំងពេក ដែលយើងមិនអាចធ្វើការសង្គ្រោះណាមួយបានឡើយ។ យើងមានរថយន្តសង្គ្រោះបន្ទាន់ ២២គ្រឿង និងឧទ្ធម្ភាគចក្រ១គ្រឿង នៅកន្លែងកើតហេតុ»៕