Ronaldo បំបែកកំណត់ត្រាមួយរបស់ Messi ពេលស៊ុតចូលមួយគ្រាប់បន្ថែមទៀត

  • 2020-01-23 05:03:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Cristiano Ronaldo អាចស៊ុតចូល ១ គ្រាប់ក្នុងចំណោម ៣​ គ្រាប់ដែលក្រុម Juventus ឈ្នះ Roma ឡើងទៅវគ្គ ៤ ក្រុមស្វ័យប្រវត្តិពាន Coppa Italia។ គ្រាប់បាល់សរុប ៤៣៤ សម្រាប់ខ្លួនឯងឲ្យក្លឹបអាជីព។ ម្ចាស់អាវលេខ ៧ តាមទាន់និងបំបែកកំណត់ត្រាដូចគ្នានេះដែល Lionel Messi ធ្វើបានកាលពីថ្ងៃអាទិត្យកន្លងទៅ។

Ronaldo អបអរគ្រាប់បាល់ /រូបថត៖ B/R
ម្ចាស់ពានកីឡាករល្អនៅអ៊ីតាលីរូបនេះ ក៏បានបង្កើតកំណត់ត្រាថ្មីមួយទៀតដែរគឺ ជាកីឡាកររកបានគ្រាប់បាល់គ្រប់កម្មវិធីបាល់ទាត់ល្បីៗលើលោកដូចជា៖ UEFA Champions League, UEFA Super Cup, La Liga, EPL, Serie A, Copa del Rey, FA Cup, Club World Cup, League Cup, Taça da Liga, Supercopa, Primeira Liga , UCL qualifying, Supercoppa និង Coppa Italia ចុងក្រោយគេ។

Cristiano Ronaldoចូលលេងរដូវកាលនេះ ១៧ ប្រកួតរកបាន ១៦ គ្រាប់។ បើគិតគ្រាប់បាល់លីគ Cristiano Ronaldo ក៏កំពុងប្រជែងតំណែងស្បែកមាស ខណៈ Immobile កំពុងជា Top Scorer នៅអ៊ីតាលីរកបាន ២៣ គ្រាប់ហើយ៕

ទស្សនាវីដេអូក្រុម Juventus ឈ្នះ Roma ពាន Coppa Italia៖

ប្រភព៖ Football Channel ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;