នាទី​ ១០៨ Zlatan ជួយ AC Milan ឡើងវគ្គបន្តតែ ៥ នាទីក្រោយបានកាតលឿង (វីដេអូ)

  • 2020-01-29 02:26:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករស៊ុយអែត Zlatan Ibrahimovic អាចស៊ុតចូលបានមួយគ្រាប់នៅនាទី ១០៨ ជាគ្រាប់ទី ៤ ដែលក្រុម AC Milan បានឈ្នះក្រុម Torino ៤-២ មានឱកាសឡើងទៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រពាន Coppa Italia ។

Zlatan អបអរពេលស៊ុតចូល /រូបថត៖ AC Milan

ក្រុមទាំងពីរប្រឹងសម្រុកវាយបកគ្នាទៅវិញទៅមកខ្លាំងណាស់ដែរ ដោយ Torino បាននាំមុខ ២ គ្រាប់មុន ចុងម៉ោងនាទី ៩០ ទៅហើយ(លទ្ធផល ១-២)។

យ៉ាងណាមិញកីឡាករ Hakan Calhanoglu របស់ AC Milan ស៊ុតបានគ្រាប់ទី ២ តាមស្មើ ធ្វើឲ្យការប្រកួតបន្តដល់ ១២០ នាទី។ គ្រាប់ទី ៣ របស់ Milan កើតចេញពីជើង Calhanoglu ដដែល។

ខណៈ Zlatan ដែលទើបនឹងប្តូរចូល បានជួយឲ្យលទ្ធផលប្រែប្រួលរហូតដល់ក្រុម Milan អាចយកបាន ៤ គ្រាប់ដោយនាទីបន្ថែម ១០៨។ រូបគេបានបង្កកំហុសមួយធ្វើឲ្យបានកាតលឿងពិន័យមួយ ចំណែកការប្រកួតរវាងក្រុមទាំងពីរ ចាយកាតលឿងអស់ ៧ សន្លឹក AC Milan បានដល់ ៥ សន្លឹកឯណោះ។

ដូចនេះ AC Milan ត្រូវជួប Juventus នៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រពាន Coppa Italia ចំណែកក្រុម Inter Milan ត្រូវប៉ះ Fiorentina នៅយប់ថ្ងៃទី ២៩ នេះដើម្បីរកមួយក្រុមឡើងទៅវគ្គបន្តជួប Napoli ដែលកំពុងរង់ចាំ៕

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;