ខ្សែភាពយន្ត​ភាគ​ថ្មី​របស់ Yang Mi ត្រូវ​ផ្អាក​ថត​គ្មាន​ពេល​កំណត់ដោយ​សារ​វីរុស Corona រាល​ដាល​ខ្លាំង​ពេក

  • 2020-01-29 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទោះ​បី​ជា​ប្រទេស​ចិន​ទាំង​មូល​កំពុង​ឈប់​សម្រាកដោយសារចូល​ឆ្នាំ​ប្រពៃណី​របស់​ខ្លួន ក៏​ដូច​​ជា​ដើម្បី​ជៀស​ពី​វីរុស​ដ៏​កាច​សាហាវ​កូរ៉ូណា​ក៏​ដោយ តែ​កំពូល​តារា​សម្ដែង​ស្រី​ចិន Yang Mi នៅ​តែ​ធ្វើ​ការ​ដដែល​ រហូត​ទាល់​តែ​គេ​ប្រកាស​សម្រាក។

កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មករា​មុន​​នេះ បណ្ដាញ​ព័ត៌មាន QQ បាន​ចុះ​ផ្សាយ​ពី​រូបភាព​របស់​តារា​សម្ដែង​ស្រី​ជួរ​មុខ​ចិន Yang Mi នៅ​ពេល​នាង​បង្ហាញ​មុខ​នៅ​កន្លែង​ថត​កុន នៅ​ទីក្រុង Zhe Jiang ដើម្បី​ថត​រឿង​ភាគ​ថ្មី Thank You Doctor ។ តួ​រឿង Eternal Love បាន​លើក​ដៃ​កុំ​ឲ្យ​គេ​ថត​រូប​ខ្លួន នៅ​ពេល​ឃើញ​មាន​ទស្សនិកជន​លើក​ទូរសព្ទ​ថត​រូប​នាង។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ទោះ​បី​ជា​បាន​បង្ហាញ​ខ្លួន​ដើម្បី​ផ្ដិត​រូបភាព​រឿង​ភាគ​ហើយ​​ក៏​ដោយ តែ​មួយ​សន្ទុះ​ក្រោយ គេ​ក៏​ឃើញ​ស្រី​ស្អាត​៣៣​ឆ្នាំ​ឡើង​ឡាន​ត្រលប់​ទៅ​សណ្ឋាគារ​វិញ ត្បិត​ក្រុមការងារ​រឿង​នេះ បាន​ប្រកាស​ជា​ផ្លូវការ​ថា ដោយ​សារ​តែ​វីរុស​រលាក​សួត​ Corona រីករាលដាល​ស្ទើរ​គ្រប់​ទីក្រុង​ប្រទេស​ចិន​ទៅ​ហើយ ដូច​នេះ ក្រុម​ការងារ​រឿង​ភាគ​នេះ នឹង​ផ្អាក​ថត​គ្មាន​ពេល​កំណត់ ពោល​ទាល់​តែ​ជំងឺ​នេះ​ស្ងាត់​សិន ទើប​ត្រលប់​មក​ថត​វិញ​ជា​ធម្មតា។

ដូច្នេះ ទោះ​បី​ជា​គ្មាន​គម្រោងឈប់​សម្រាក​ពេល​ចូ​ល​ឆ្នាំ​ក៏​ដោយ តែ​នៅ​ពេល​នេះ អ្នក​ម្ដាយ​កូន​១​ខាង​លើ មាន​ឱកាស​បាន​សម្រាក​ហើយ ត្បិត​ក្រុមការងារ​មិន​អាច​ថត​បាន​តទៅ​មុខ​ទៀត ដោយ​សារ​​ជំងឺ​ឆ្លង។ គួរ​បញ្ជាក់​ផង​ដែរ​ថា រឿង Thank You Doctor ថត​បាន​៧០​%​ហើយ គឺ​នៅ​សល់​តែ​៣០%​ទៀត​ប៉ុណ្ណោះ​នឹង​ថត​ចប់​សព្វគ្រប់ តែ​បែរ​ជា​ជាប់​គាំង​ដោយ​សារ​វីរុស កូរ៉ូណា​នេះ៕

ចុចអានបន្ត៖ កំពូល​តារា​សម្ដែង​ស្រីចិន​ជនជាតិ​ភាគតិច​ទាំង​៣ អ្នក​ណា​លេច​ធ្លោ​ជាង​គេ?  

ប្រភព៖ ngoisao ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;