មិនត្រឹមតែសម្រាប់ដាំលម្អផ្ទះទេ រុក្ខជាតិទាំងនេះថែមទាំងជួយដល់សុខភាពអ្នកទៀតផង

  • 2020-01-30 04:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​អង្គ​ការ NASA Clean Air បាន​ឲ្យ​ដឹង​ថា ជា​មធ្យម​នៅ​តាម​ផ្ទះ​នី​មួយៗ​តែង​មាន​សារ​ធាតុ​ដូច​ជា Formaldehyde កា​​បូន​ម៉ូ​ណូ​អុក​ស៊ីដ trichlorethylene និង​អា​ម៉ូ​ញាក់។ ប្រ​សិន​បើ​អ្នក​មាន​រុក្ខ​ជាតិ​អស់​ទាំង​នេះ​ដាំ​នៅ​ក្បែរ​ផ្ទះ ពួក​វា​នឹង​ជួយ​ស្រូប​យក​ជាតិ​ពុល​និង​ជាតិ​គី​មី​បាន​ទៅ​ដល់ ៩០% ឯ​ណោះ។ ចង់​ដឹង​ថា​រុក្ខ​ជាតិ​អស់​ទាំង​នោះ​មាន​អ្វី​ខ្លះ សូម​អាន​នូវ​ខាង​ក្រោម​ដូច​ត​ទៅ៖

១. ដើម​ផ្កា​ម្លិះ

រូបតំណាង
ក្លិន​ផ្កា​ម្លិះ​ជះ​ឥទ្ធិពល​ទៅ​ដល់​សុខ​ភាព​ផ្លូវ​ចិត្ត​របស់​អ្នក​ដោយ​សារ​តែ​សារ​ធាតុ​គី​មី​ជួយ​បំបាត់​ការ​ថប់​អារម្មណ៍ ព្យា​បាល​ការ​ផ្លាស់​ប្តូ​រ​អា​រម្មណ៍ និង​ជ​ម្រុ​ញ​គុណ​ភាព​នៃ​ការ​គេង។ លើស​ពី​នេះ​ទៅ​ទៀត​វា​ក៏​បង្កើន​ប្រព័ន្ធ​ភាព​សុាំ​បាន​ទៀត​ផង។

២. ដើម​ពីង​ពាង

រូបតំណាង

រុក្ខ​ជាតិ​ប្រភេទ​នេះ​គឺ​ជា​អ្នក​ប្រ​យុទ្ធ​ប្រ​ឆាំង​ដ៏​អ​ស្ចា​រ្យ​ទៅ​នឹង​សារ​ធាតុ​ដូច​ជា formaldehyde កា​បូន​ម៉ូ​ណូ​អុក​ស៊ី​ដ​និង​ភាព​មិន​បរិ​សុទ្ធ​ខ្យល់​ពុល​ដទៃ​ទៀត។ ប្រ​សិន​បើ​អ្នក​មិន​មែន​ជា​អ្នក​ចូល​ចិត្ត​ថែ​សួន​ប៉ុ​ន្មាន​ទេ អ្នក​អាច​ជ្រើស​រើស​ដាំ​រុក្ខ​ជាតិ​ប្រ​ភេទ​នេះ​ដាំ​បាន​ព្រោះ​តែ​វា​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ថែ​ទាំ​ច្រើន​នោះ​ទេ។

៣. ប្រភេទ​ផ្កា​លី​លី​ស (Peace Lily)

រូបតំណាង

ក្រៅ​ពី​ដាំ​លម្អ​នៅ​ផ្ទះ ផ្កា​ប្រភេទ​នេះ​ក៏​ជួយ​កំ​ចាត់​ប​រិ​យា​កាស​មិន​ល្អ​ដោយ​ស្រូប​យក​អា​ម៉ូ​ញាក់ formaldehyde និង trichlorethylene រួម​ទាំង​ធ្វើ​ឱ្យ​ម៉ា​ស៊ី​ន​ត្រ​ជាក់​ក្នុង​ផ្ទះ​ស្អាត។ វា​ក៏​ផ​លិ​ត​លំ​អង​និង​ក្លិន​ផ្កា​ផង​ដែរ ក្នុង​ករណី​អ្នក​ប្រ​តិ​កម្ម​អ្នក​គួរ​តែ​ប្រុង​ប្រ​យ័​ត្ន​បន្តិច។

៤. ដើម​ពស់ (snake plant)

រូបតំណាង

ដើម​ប្រភេទ​នេះ​គឺ​ល្អ​សម្រាប់​ដាក់​ក្នុង​បន្ទប់​គេង​ព្រោះ​វា​ជួយ​ធ្វើ​ឲ្យ​គុណ​ភាព​ខ្យល់​ល្អ​និង​ស្រូប​យក​ជាតិ​ពុល​ផ្សេង​ៗ​ដូច​ជា trichloroethylene formaldehyde toluene benzene​ និង xylene។ ពិ​សេស​ជាង​នេះ រុក្ខ​ជាតិ​មួយ​នេះ​គឺ​ស្រួល​ដាំ​ដុះ​ណាស់​ព្រោះ​វា​ពុំ​សូវ​ត្រូវ​ការ​ពន្លឺ​ព្រះ​អាទិត្យ​ឡើយ។

៥. ដើម Rosemary

រូបតំណាង

រុក្ខជាតិ​ប្រភេទ​នេះ​ភាគ​ច្រើន​ត្រូវ​បាន​គេ​ដឹង​ថា​វា​ជួយ​បង្កើន​ការ​ផ្តោ​ត​អា​រម្មណ៍​និង​ការ​ចង​ចាំ។ បន្ថែម​ពី​នេះ​ទៅ​ទៀត វា​ក៏​ត្រូវ​បាន​ប្រើ​ដើ​ម្បី​បន្ធូរ​ការ​ឈឺ​ចាប់​សាច់​ដុំ​និង​ប​ង្កើន​ប្រ​ព័ន្ធ​ភាព​សុាំ​ក៏​ដូច​ជា​ប្រព័ន្ធ​ឈាម​រត់​ផង​ដែរ។ ពិ​សេស​ជាង​នេះ អ្នក​ក៏​អាច​ប្រើ​ស្លឹក​របស់​វា​ក្នុង​ការ​ចម្អិន​អាហារ​បាន​ទៀត​ផង។

៦. វល្លិ​អង់​គ្លេស (English Ivy)

រូបតំណាង

វា​ជួយ​បន្សុទ្ធ​សារ​ធាតុ​ចេញ​ពី​ដី​បាន​ដល់​ទៅ ៩០% និង​ជួយ​ដល់​អ្នក​មាន​បញ្ហា​ដក​ដង្ហើម​ដក​បាន​ស្រួល។ ែត​អ្នក​ក៏​គួរ​ប្រុង​ប្រ​យ័​ត្ន​ផង​ដែរ​ចំពោះ​ក្មេង​តូច​ៗ​និង​សត្វ​ចិញ្ចឹម​អាច​ពុល​ប្រ​សិន​បើ​ប​រិ​ភោគ។

៧. ដើម​ផ្កា​ឡា​វេន​ដឺរ

រូបតំណាង

វា​ជា​រុក្ខជាតិ​ដ៏​ល្អ​ក្នុង​ការ​បំបាត់​ភាព​តាន​តឹង​និង​ការ​គេង​មិន​លក់។ ពិសេស​ជាង​នេះ វា​ផ្តល់​ភាព​ធូរ​ស្បើយ​ចំពោះ​រឿង​មិន​សប្បាយ​ចិត្ត ការ​ភ័យ​ខ្លាច ការ​ថប់​អារម្មណ៍​និង​ការ​ធ្លាក់​ទឹក​ចិត្ត​ផង​ដែរ។

៨. ដើម​ប្រទាល​កន្ទុយ​ក្រពើរ

រូបតំណាង

ចំពោះ​រុក្ខ​ជាតិ​មួយ​នេះ​វិញ​នរ​ណាៗ​ក៏​ដឹង​ថា​វា​មាន​ប្រសិទ្ធ​ភាព​ខ្លាំង​ក្នុង​ការ​ធ្វើឲ្យ​មាន​សំណើម​និង​រលោង​ជួយ​ដល់​ស្បែក​រលាក ព្យា​បាល​ការ​រលាក ការ​ឈឺ​ចាប់​ប្រភេទ (frostbite) និង​ការ​រលាក​ដោយ​ពន្លឺ​ព្រះ​អាទិត្យ​ជា​ដើម។

៩. ដើម​ជ័រ​លុប

រូបតំណាង

រុក្ខជាតិ​ប្រភេទ​នេះ​គឺ​ឆាប់​លូត​លាស់​ណាស់។ ស្លឹក​របស់​វា​ងាយ​ស្រូប​យក​សារ​ធាតុ​កខ្វក់​ទាំង​ឡាយ ហេតុ​ដូច​នេះ​ហើយ អ្នក​គួរ​តែ​ឧស្សាហ៍​ព្យា​យាម​ជូត​ស​ម្អាត​ស្លឹក​របស់​វា​ឲ្យ​បាន​ញឹក​ញាប់។​

ចុចអានបន្ត៖

កុំសម្រុកតែពាក់ម៉ាស់ហើយភ្លេចអនុវត្តរឿងអស់ទាំងនេះ

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទថ្មី
;