៧សន្លឹករបស់លោកមឿន ញាណ បង្ហាញពីសំណង់នគរូបណីយកម្មនៅរាជធានីភ្នំពេញ
- 2020-01-30 09:55:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៧សន្លឹករបស់លោកមឿន ញាណ បង្ហាញពីសំណង់នគរូបណីយកម្មនៅរាជធានីភ្នំពេញ
ចន្លោះមិនឃើញ
លោក មឿន ញាណ គឺជាអ្នកសារព័ត៌មានជើងចាស់មួយរូប ដែលមានជំនាញជាច្រើន ជាអ្នកយកព័ត៌មានផង ជាអ្នកថតរូបផង ជាក្រាហ្វិកឌីស្សាញ និងជាអ្នកស្រាវជ្រាវផងដែរ។
ថ្ងៃនេះ [ខ្លីៗ] សូមបង្ហាញរូបថត ៧សន្លឹករបស់លោក ដែលបង្ហាញពីផ្នែកសំណង់នគរូបណីយកម្ម គួរឲ្យចាប់អារម្មណ៍ នៅរាជធានីភ្នំពេញ។ សូមទស្សនារូបថតទាំង ៧សន្លឹកនោះ ដូចខាងក្រោម៖
រូបថតទី២៖ មើលពីផ្ទៃទន្លេចតុមុខទៅកណ្តាលទីក្រុងភ្នំពេញ ក្រោមពន្លឺអស្តង្គត។ នោះធ្វើឲ្យភ្លើងទាំងឡាយនៃរាជធានីនេះ ចាប់ផ្តើមបើកគ្រប់កន្លែងរួមទាំងព្រះបរមរាជវាំងផង ដែលហ៊ុំព័ទ្ធដោយសំណង់ខ្ពស់ៗមួយចំនួន។
រូបថតទី៣៖ សំណង់ធំៗខ្ពស់ៗនៅតំបន់កោះពេជ្រ ធ្វើឲ្យរាជធានីភ្នំពេញ ប្រែមុខមាត់ថ្មីពីសំណង់នគរូបនីយកម្ម ពីបុរាណតូចៗទាបៗ ទៅជាធំខ្ពស់ដូចទីក្រុងនៅបណ្តាប្រទេសផ្សេងៗ។
រូបថតទី៤៖ ទូកដរធំមួយកំពុងចម្លងអ្នកដំណើរឆ្លងកាត់ទន្លេចតុមុខទៅអារិយក្សត្រ ពីម្តុំតំបន់ជិតកោះពេជ្រ ជាទីដែលមានសំណង់ធំៗខ្ពស់ៗជាច្រើនកំពុងសាងសង់យ៉ាងឆាប់រហ័ស។
រូបថតទី៥៖ ទិដ្ឋភាពទីក្រុងភ្នំពេញ មើលពីគល់ស្ពានដែកបេឡេ (ត្រើយខាងកើត) ពីទិសខាងជើងទៅត្បូង ឆ្លងកាត់ម្តុំស្ពានជ្រោយចង្វារ។
រូបថតទី៦៖ ទិដ្ឋភាពទីក្រុងភ្នំពេញ មើលពីតំបន់ភូមិព្រែកប្រា កាត់តាមស្ពានព្រះមុនីវង្ស ពីទិសខាងត្បូងទៅជើង ទៅរកចំណុចកណ្តាលទីក្រុងភ្នំពេញ។
រូបថតទី ៧ (ស-ខ្មៅ)៖ ទូកដរមួយកំពុងចម្លងអ្នកដំណើរឆ្លងកាត់ទន្លេចតុមុខពីតំបន់អារិយក្សត្រ ទៅភ្នំពេញក្បែរកោះពេជ្រ នៃទីក្រុងដែលមានសំណង់ធំៗខ្ពស់ៗជាច្រើនកំពុងសាងសង់យ៉ាងឆាប់រហ័ស។
រូបថត៖ មឿន ញាណ