ទស្សនាវីដេអូខ្សែប្រយុទ្ធ Super Sub ផ្ទេរចេញពី Dortmund អាល្លឺម៉ង់ទៅអេស្ប៉ាញវិញ

  • 2020-01-31 04:16:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Paco Alcacer ខ្សែប្រយុទ្ធសញ្ជាតិបារាំងដែលចំណាយពេល ១៨ ខែលេងនៅអាល្លឺម៉ង់ឲ្យក្លឹប Dortmund បានផ្ទេរចេញទៅអេស្ប៉ាញវិញលេងឲ្យក្លឹប Villarreal ក្នុងតម្លៃព្រមព្រៀងរវាងក្លឹបនឹងក្លឹបទាំងពីរគឺ ២៣ លានអឺរ៉ូ(ប្រមាណជា ២៥ លានដុល្លារ) ជាមួយនឹងលក្ខខណ្ឌរយៈពេលវែងដល់ឆ្នាំ ២០២៥​ ។

រូបភាពពីក្លឹប Villarreal
រឿងរ៉ាវកីឡាកររូបនេះវែងឆ្ងាយគួរសម Alcacer មិនសូវបង្ហាញមុខជម្រើស ១១ នាក់ជាប់លាប់នោះទេ (ភាគច្រើននៅកៅអីបម្រុង) តាំងផ្ទេរចេញពី Valencia មក Barcelona ឆ្នាំ ២០១៥។

ទោះជាមកដល់ទឹកដី Camp Nou ចំណាយពេល ៣ រដូវកាល រូបគេក៏មិនបានបង្ហាញទម្រង់លេងត្រូវតាមចិត្តគ្រូបង្វឹកខ្លាំងនោះទេ គួបផ្សំនឹងការលេចធ្លោម្តងម្គាលបែបនេះ ក្លឹបក៏សម្រេចចិត្តឲ្យ Dortmund ខ្ចីជើងជាមួយនឹងលក្ខខណ្ឌទិញផ្ដាច់ផងដែរ(ឆ្នាំ ២០១៨) ប៉ុន្តែក្លឹបអាល្លឺម៉ង់មិនបានធ្វើឲ្យវាកើតឡើងឡើយ មកទល់ពេលនេះ ក្លឹប Barcelona ក៏នៅតែអាចទទួលបាន ១,១៥ លានអឺរ៉ូលើករណីផ្ទេរជើងរូបគេផងដែរ។

ទោះជាទម្រង់លេងលេចអណ្ដែតមែនពិត រូបគេក៏ធ្វើបានកំណត់ត្រាល្អនៅ Bundesliga គឺជាប់ឈ្មោះជា ខ្សែប្រយុទ្ធ Super Sub។ Alcacer ជាអ្នកធ្វើឲ្យលទ្ធផលក្រុមលឿង-ខ្មៅប្រែប្រួលខ្លាំងនៅរដូវកាល ២០១៨-២០១៩ ពេលត្រូវគេនាំមុខ គ្រូក៏ប្តូរ Alcacer ចូលលេង (ភាគច្រើនតង់ទី ២ នាទី ៦០) ៤ លើកជាប់គ្នារកបាន ៧ គ្រាប់ និងកំណត់ត្រាប្តូរចូល ៨ លើករកបាន ១០ គ្រាប់ជាលទ្ធផលល្អបំផុតក្នុងនាម កីឡាករបម្រុងលេងនៅ Bundesliga ។

សូមបញ្ជាក់ផងដែរថា Alcacer ចូលលេងបាន ៤៧ ដងមានឱកាសស៊ុតចំគោលដៅ ៣២ ដងរកបាន ២៦ គ្រាប់ឲ្យ Dortmund ។ ត្បិតតែកាលបរិច្ឆេទទីផ្សារដោះដូរកីឡាករខែមករានឹងបិទនៅយប់ថ្ងៃសុក្រនេះក៏ពិតមែន ប៉ុន្តែ Alcacer ធ្វើតេស្តសុខភាព និងចុះហត្ថលេខាបង្ហាញមុខផ្លូវការនៅក្លឹប Villarreal រួចរាល់ហើយ៕

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;