លោក ពូទីន នឹងទៅ​ធ្វើទស្សនកិច្ច​នៅ​ប្រទេសចិន ទោះ​កំពុងផ្ទុះ​វីរុសកូរ៉ូណា

  • 2020-02-05 02:18:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​រុស្ស៊ី លោក វ្លាឌីមៀ ពូទីន នឹង​ធ្វើទស្សនកិច្ច​នៅប្រទេស​ចិន តាមការ​គ្រោងទុក នាពាក់​កណ្តាល​ឆ្នាំ២០២០​ខាងមុខនេះ បើទោះបីជាបច្ចុប្បន្ន​កំពុងមានការផ្ទុះករណីវីរុស​កូរ៉ូណា យ៉ាងណាក៏ដោយ។ នេះបើតាម​ការបញ្ជាក់​ឱ្យដឹងពី​លោក Dmitry Peskov អ្នកនាំពាក្យ​វិមាន​គ្រែមលីន កាលពីថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០២០។

ជាមួយគ្នានេះ លោក ពូទីន ក៏បាន​បង្ហាញ​ការជឿជាក់​ដែរ​ថា ចិន​នឹង​អាច​ដោះស្រាយ​ស្ថានភាពដ៏អាក្រក់​ដែលបង្កឡើង​ដោយជំងឺ​នេះ ហើយ​រុស្ស៊ី​នឹង​ធ្វើឱ្យ​បាន​ល្អប្រសើរ​បំផុត​ក្នុងការ​គាំទ្រ​ចិន ដើម្បី​ប្រយុទ្ធនឹង​ជំងឺនេះ។

យ៉ាងណាក៏ដោយ ​អ្នកជំនាញ​មកពី​សាកលវិទ្យាល័យ Moscow State បាន​លើកឡើង​ថា លោក ពូទីន មិនអាចលុបចោលដំណើរទស្សនកិច្ច​នៅ​ប្រទេស​ចិន​បានឡើយ ព្រោះមូលហេតុ២។ ទីមួយ វីរុសកូរ៉ូណា នឹងកាន់តែចុះខ្សោយ ឬអាចវិលទៅសភាព​ធម្មតា ក្នុងរយៈពេល​ប៉ុន្មានខែមុខនេះ។ ទី២ គឺដោយសារតែទំនាក់ដ៏ស្អិតរមួតរវាងប្រទេស​ទាំងពីរ៕

ប្រភព៖ CGTN ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;