ឈុត១ក្នុងរឿងភាគម៉ាឡេស៊ី ធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញអ៊ីនធឺណិតហួសចិត្តសើចចុកពោះ (មានវីដេអូ)
- 2020-02-05 03:26:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈុត១ក្នុងរឿងភាគម៉ាឡេស៊ី ធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញអ៊ីនធឺណិតហួសចិត្តសើចចុកពោះ (មានវីដេអូ)
ចន្លោះមិនឃើញ
តារាកំប្លែងជនជាតិម៉ាឡេស៊ី Jason Leong បានដកស្រង់ឈុតមួយក្នុងរឿងរបស់ទូរទស្សន៍ក្នុងស្រុក Astro RIA យកមកបង្ហោះលើគណនី Twitter ដោយបាននិយាយពីបច្ចេកទេសកាត់ត រឿងនោះ។
តាមរយៈវីដេអូដែលបានបង្ហាញ ឃើញថាមានបុរស ២នាក់ បានប្រយុទ្ធគ្នា ដណ្ដើមនារីម្នាក់ បណ្ដាលមកពីស្នេហាត្រីកោណ។ ចៃដន្យម្នាក់ក្នុងចំណោម២នាក់នោះ បានដួលទៅជង់នឹងបំពង់ឬស្សីស្រួចដែលនៅក្បែរនោះ។ អ្វីដែលធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញអ៊ីនធឺណិតអស់សំណើច គឺបច្ចេកទេសកាត់ត គឺមិនទាន់ដល់កម្រិត អាចនិយាយបានថានៅឆ្គងនៅឡើយ។
ដោយឡែក តារាកំប្លែង Jason បានសរសេរអមជាមួយ វីដេអូដែលបានបង្ហោះនោះថា៖ "នេះហើយជាមូលហេតុដែលធ្វើឲ្យយើងមិនអាចឈ្នះពានអូស្ការបាន”៕
KENAPA MESIA TAKLEH MENANG OSCAR ATAU EMMY?
— Rakyat: Sara Wong (@twt_malaysia) July 5, 2017
Jom kita lihat buktinya. #astroria #astro #editing #postproduction pic.twitter.com/BmQCYmH580