ស្ត្រី​គួរ​លាង​ប្រដាប់​ភេទ​ភ្លាមៗ​អត់ ក្រោយ​​ពេល​រួមភេទ​រួច?

  • 2020-02-06 09:14:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មនុស្ស​ស្រី​មួយ​ចំនួន​មិន​បាន​ដឹង​អំពី​អនាម័យ​ផ្លូវ​ភេទ​នៅ​ឡើយ​ទេ​ថា​តើ​ពួក​គេ​ត្រូវ​​ធ្វើ​អ្វី​ខ្លះ បន្ទាប់​ពី​​រួម​ចំណង​មេត្រី​ជាមួយ​​នឹង​ដៃ​គូ​រួច? បើ​តាម​​អ្នក​ជំនាញ ជា​ជំហាន​ដំបូង​ក្រោយ​ពី​រួម​ភេទ​រួច​ ស្ត្រី​គួរ​តែ​ងូត​ទឹក​សម្អាត​ខ្លួន ដើម្បី​បង្ការ​បញ្ហា​ជំងឺ​ឆ្លង​នានា។

អំឡុង​ពេល​រួម​ភេទ ពពួក​បាក់តេរី​នឹង​កកើត​មាន​ឡើង​នៅ​​ក្នុង​តំបន់​ពិសេស​របស់​ស្ត្រី។ ហេតុ​ដូច្នេះ​ហើយ​ការ​​ងូត​ទឹក​សម្អាត​ខ្លួន​គឺ​ជា​រឿង​ល្អ​បំផុត ដើម្បី​កម្ចាត់​មេរោគ​អាក្រក់​​ទាំង​នោះ​ចេញ។ យ៉ាង​ណា​មិញ មិន​គួរ​ប្រើប្រាស់​សាប៊ូ​សម្អាត​ភ្លាមៗ​នោះ​ទេ ដោយ​សារ​តែ​​កម្រិត​អាស៊ីត​របស់​សាប៊ូ (pH) អាច​បង្ក​ជា​បញ្ហា​រលាក ឬ​ហើម​បាន។ មួយ​វិញ​ទៀត គួរ​ជៀសវាង​ផង​ដែរ​នូវ​ការ​ងូត​ទឹក​ក្ដៅ។ ក្រោយ​​​​​​​​​​​​​​​​​​​​រួម​ភេទ​ ទ្វារ​មាស​​នឹង​រីក​ធំ​ជាង​មុន ដូច្នេះ​គប្បី​កុំ​ប្រើ​ទឹក​ក្ដៅ​សម្អាត​រាង​កាយ​ឡើយ។

ក្រៅ​ពី​ការ​ងូត​ទឹក ក៏​នៅ​មាន​រឿង​រ៉ាវ​មួយ​ចំនួន​ទៀត​​ដែល​ស្ត្រី​​គួរ​ធ្វើ​ផង​ដែរ៖

  • ទទួល​ទាន​ទឹក៖ ទឹក​ដែល​អ្នក​ផឹក​នឹង​​បញ្ចេញ​ចោល​ទៅ​វិញ​តាម​​តម្រង់​នោម។ ការ​នោម​នេះ​ឯង​នឹង​ជួយ​ឲ្យ​ស្ត្រី​បញ្ចេញ​នូវ​ពពួក​បាក់តេរី​អាក្រក់​ទៅ​ជាមួយ​ដែរ។

  • ញ៉ាំ​អាហារ​ដែល​​មាន​​ប្រូបាយអូទីក៖ អាហារ​ទាំង​នេះ​មាន​ដូចជា ទឹក​ដោះ​គោ​ជូរ ចេក ផ្លែ​គីវី ឬ​ទឹក​ឃ្មុំ​ ជា​ដើម។ ពួក​វា​នឹង​ជួយ​បង្កើត​នូវ​ពពួក​បាក់តេរី​​ល្អ និង​មាន​ប្រយោជន៍ ក្នុង​​ការ​ប្រឆាំង​ទៅ​នឹង​ការ​ចម្លង​មេរោគ​នានា​នៅ​​តំបន់​ពិសេស​របស់​ស្ត្រី​បាន។

  • ស្លៀក​ខោ​ក្នុង​ដែល​មាន​ផាសុកភាព៖ គួរ​​ជ្រើសរើស​ខោ​ក្នុង​ដែល​អាច​បញ្ចេញ​ខ្យល់​ចេញ​ចូល​បាន ពោល​គឺ​កុំ​ឲ្យ​ហប់​ពេក។

  • កុំ​​ប្រើ​ក្រណាត់​សើម​សម្អាត​​ប្រដាប់​ភេទ៖ សម្អាត​ប្រដាប់​ភេទ​តែ​ជាមួយ​ទឹក​​ស្អាត​ធម្មតា​​​គឺ​ជា​រឿង​​ល្អ​ហើយ។ ជាង​នេះ​ទៀត គួរ​ប្រើ​​​ម៉ាស៊ីន​​សម្ងួត​បាញ់​ផ្លុំ​កន្លែង​ពិសេស​ឲ្យ​ស្ងួត៕

ប្រភព៖ Steemit ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;