ឥណ្ឌូណេស៊ី មិនខ្ចីធ្វើតេស្តសុខភាព​មន្រ្តីនិងនិស្សិតខ្លួន ដែលមកពីក្រុងវូហាន

  • 2020-02-07 02:07:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាជ្ញាធរសុខាភិបាល​ឥណ្ឌូណេស៊ី បាន​បញ្ជាក់​ថា វាមិនចាំបាច់ឡើយក្នុងការធ្វើតេស្តសុខភាពរកវីរុសកូរ៉ូណា ពីមន្រ្តី និងនិស្សិត ចំនួន ២៤៣នាក់ ដែលមកពីក្រុងវូហាន ព្រោះពួកគេមាន​សុខភាព​ល្អទៅហើយ។

រូបតំណាង
ក្នុងសន្និសីទ​កាសែតកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ​២០២០ លោក​ Windra Waworuntu មន្រ្តី​ជាន់ខ្ពស់មួយរូប​មកពីក្រសួងសុខាភិបាល​ឥណ្ឌូណេស៊ី បាន​និយាយយ៉ាងដូច្នេះថា៖ «**យើងមិន​យកសំណាកគំរូ (តេស្តសុខភាព) ពីព្រោះ​ពួកគេ​មាន​ស្ថានភាព​ល្អទៅហើយ។ នីតិវិធីប្រតិបត្តិការ​ស្តង់ដារ (SOP) មិនបាន​បញ្ជាក់​ថា យើងត្រូវតែយកគំរូ​ពីមនុស្ស​គ្រប់គ្នានោះទេ**»។

លោក​បន្តថា «ប្រសិន​បើពួកគេមានអាការៈដូចជា គ្រុនក្តៅ ក្អក និងកណ្តាស់ នោះយើងនឹង​ធ្វើតេស្តសុខភាព​ពួកគេ»។

គួររំលឹក​ថា កាលពីថ្ងៃអាទិត្យ​កន្លងទៅ ឥណ្ឌូណេស៊ី​បាន​ជម្លៀស​និស្សិត​របស់ខ្លួន ២៣៨នាក់ និង​មន្រ្តីទូត ៥នាក់ ពីខេត្តហ៊ើពៃ ដែលជាកន្លែងផ្ទុះវីរុសកូរ៉ូណា៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;