ទិដ្ឋភាព​ណែនណាន់តាន់តាប់ នៃ​ពិធី​ហែអ្នកតា​ចិន នៅអូរឫស្សីព្រឹកនេះ

  • 2020-02-08 05:52:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពិធី​ហែ​អ្នក​តា​ បាន​ធ្វើឡើង​​នៅ​​ផ្សារ​អូរឫស្សី នា​ព្រឹក​ថ្ងៃទី៨ ខែកុម្ភៈនេះ ដោយ​មាន​ការ​ចូលរួម​ពី​អ្នកតា​តូចធំ ជាច្រើន។ អ្នក​ជាប់​សែស្រឡាយ​ចិន​រាប់​ពាន់​នាក់ ដែល​បាន​ជឿ​លើ​ពិធី​នេះ​ ក៏​បាន​ប្រមូល​ផ្ដុំ​គ្នា​មក​មើល​ និង​សុំ​យ័ន​ ដែល​ប្រឡាក់​ឈាម​ ​យក​មក​បិត​មុខ​ផ្ទះ ដែល​មាន​ជំនឿ​ថាយ័ន​នោះ​អាច​ការ​ពារ​ផ្ទះ​ និងមាន​សេចក្ដី​សុខ។

ពិធីហែអ្នកតា​នេះ ក៏បាន​បង្ក​ការ​កកស្ទះ​យ៉ាង​ខ្លាំង​ផងដែរ ដោយសារ​តែ​មនុស្ស​ជាច្រើន​នាក់ អម​ដោយ​រថយន្ត​ជាច្រើន​គ្រឿង ដែល​ដឹក​អ្នក​ហែហម​អ្នក​តា បាន​តម្រៀប​ជាជួរ​ណែនពេញផ្លូវ នៅជាប់​ផ្សារអូឫស្សី។

សូមបញ្ជាក់ថា ពិធីហែអ្នកតានៅភ្នំពេញ ច្រើន​ធ្វើ​នៅ​តំបន់ ៣សំខាន់ៗ គឺ​នៅ​​អូរឫស្សី នៅ​ច្បារអំពៅ និង​នៅតំបន់ចាក់អង្រែជាដើម។ ពិធីនេះ ជាទំនៀមទម្លាប់ និងជំនឿរបស់ជនជាតិខ្មែរកាត់សែស្រឡាយចិន តាំងពីបុរាណកាលមកម្ល៉េះ ដែលកំណត់ធ្វើឡើងក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនប្រមាណ ១៥ ថ្ងៃ។

សូមទស្សនា​ទិដ្ឋភាព​ជាច្រើនសន្លឹក ដែល​ថត​ជូន​ប្រិយមិត្ត​ដោយ​លោក យ៉ន សូវៀត អ្នកថតរូប​វ័យក្មេង​របស់ Sabay និង Kley Kley ដូចខាងក្រោម៖

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;