ក្រុម Ronaldo និង Zlatan ប្រកួតចុងក្រោយចាញ់ដូចគ្នា ចុះពាន Coppa យប់នេះ?

  • 2020-02-13 09:16:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុងជំនួបដណ្ដើមពានរង្វាន់ Copa Italia ជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅរាត្រីថ្ងៃព្រហស្បតិ៍ម៉ោង ២:៤៥ នាទីរំលងនេះ ក្រុមម្ចាស់ផ្ទះ AC Milan នឹងបើកទ្វារកីឡដ្ឋាន San Siro ទទួល​សេះបង្កង់ Juventus ដើម្បីសម្រេចជោគវាសនាក្រុមណាឡើងទៅវគ្គផ្តាច់ព្រ័ត្រ បន្តយកពានក្នុងស្រុកមួយនេះ។

ខាងក្រោមជាស្ថិតមួយចំនួនរវាងក្រុមទាំងពីរនឹងប៉ះគ្នាយប់នេះ៖

-Juventus ចាញ់ Verona ១-២ ប្រកួតចុងក្រោយនៅពានលីគ

-AC Milan ចាញ់ Inter ២-៤ ប្រកួតចុងក្រោយនៅពានលីគ

-៩ ប្រកួតចុងក្រោយ ពេលប៉ះគ្នា AC ចាញ់ Juv ទាំងអស់(គិតគ្រប់ការកម្មវិធី)

-ក្នុងផ្ទះ San Siro ៧ ប្រកួតចុងក្រោយរបស់ AC រដូវកាល ២០១៩-២០២០ ឈ្នះទាំងអស់

-កីឡាករចាស់វស្សាទាំងពីរនឹងជួបគ្នាជាថ្មី ក្រោយខកខានតាំងពីឆ្នាំ ២០១៥ មកម្ល៉េះ។

  • បើប្រៀបធៀបគ្នា(គិត Head to head) ភាគរយកីឡាករទាំងពីរគឺ Ronaldo ឈ្នះ ៤ ដង ស៊ុតចូល ៥ គ្រាប់ ឯ Zlatan ឈ្នះ ១ ដងស៊ុតចូលបាន ៣ គ្រាប់។

  • (សរុបទាំងក្លឹបនិងជម្រើសជាតិ) Ronaldo ចូលលេង ៩៩៦ ប្រកួតស៊ុតចូលឲ្យក្លឹប ៦២៤ គ្រាប់ឲ្យជម្រើសជាតិ ៩៩ គ្រាប់សរុបទាំងអស់ ៧២៣ គ្រាប់។ Zlatan ចូលលេង ៩០៣ ប្រកួតស៊ុតចូលឲ្យក្លឹប ៤៧៣ គ្រាប់ឲ្យជម្រើសជាតិ ៦២ គ្រាប់សរុបទាំងអស់ ៥៣៥ គ្រាប់។

ជម្រាបជូនថា Inter Milan ប្រកួតចាញ់ក្រុម Napoli ដោយលទ្ធផល ០-១ នៅជើងទី ១ នឹងត្រូវសងសឹកគ្នា នៅជើងទី ២ នៅថ្ងៃទី ៦ ខែមីនាឆ្នាំ ២០២០ រកក្រុមឡើងទៅវគ្គផ្តាច់ព្រ័ត្រ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;