នៅ​ថៃ ទិញ​កាហ្វេ​មួយ​កែវ​ អាច​ចូល​ទស្សនា​សារមន្ទីរ​សិច​ដោយ​ឥត​គិត​ថ្លៃ​

  • 2020-02-17 00:55:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថិត​នៅ​លើ​ផ្លូវ Thonglor ទី​ក្រុង​បាងកក ប្រទេស​ថៃ មាន​ការ​បង្កើត​សារមន្ទីរ​អាសអាភាស​ចំនួន ២​កន្លែង ដែល​មាន​ឈ្មោះ​ថា Kamavijitra: Siam Erotic Art បង្កើត​ឡើង​កាល​​ពី​៧​ឆ្នាំ​មុន និង​ឈ្មោះ Museum of Sex បង្កើត​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៨​​កន្លង​ទៅ។ សារមន្ទីរ​​ទាំង​នេះ​គឺ​ជា​ស្នាដៃ​បង្កើត​ដោយ​លោក Watjanasin Charuwattanakitti វ័យ​​៤០​ឆ្នាំ។ ម្ចាស់​សារមន្ទីរ បាន​​រៀបរាប់​ថា គំនិត​បង្កើត​ឲ្យ​មាន​​​កន្លែង​ទាំង​២​នេះ​ក៏​ព្រោះ​តែ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចង់​​​​​​​​​​ដើរ​តាម​គន្លង​ឪពុក​របស់​លោក ដែល​ចូល​ចិត្ត​ប្រមែ​ប្រមូល​​​ទុក​វត្ថុ​​​ជា​សិល្បៈ​សិច ហើយ​ណា​មួយ​លោក​ធ្លាប់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សារមន្ទីរ​សិច​ល្បីៗ​ជា​ច្រើន​នៅ​លើ​ពិភពលោក ក៏​បែក​គំនិត​យ៉ាង​ដូច្នេះ​ឡើង។

នៅ​ក្នុង​សារមន្ទីរ​ក្ដៅ​សាច់​នេះ មាន​តាំង​បង្ហាញ​ដូចជា គំនូរ ទស្សនាវដ្ដី រូប​ចម្លាក់ និង​ឧបករណ៍​សិច​ជា​ច្រើន ដែល​មាន​ចំនួន​សរុប​មិន​តិច​ជាង ៥០០​មុខ​ទេ។ ការ​ទស្សនា​​​មិន​មាន​ការ​យក​ប្រាក់​ឡើយ គឺ​គ្រាន់​​តម្រូវ​ឲ្យ​​​​​​​​​​​ភ្ញៀវ​ទិញ​ភេសជ្ជៈ​ពី​ហាង​កាហ្វេ​របស់​លោក Watjanasin ជា​មុន​សិន។ ត្រង់​នេះ​ចង់​បញ្ជាក់​ថា ស្ថាបនិក​សារមន្ទីរ​សិច​នៅ​ថៃ​រូប​នេះ​ក៏​មាន​បើក​ហាង​កាហ្វេ​​មួយ​ផង​ដែរ មាន​ឈ្មោះ​ថា Green Lantern ហើយ​ហាង​នេះ​ទៀត​សោត​​គឺ​ជា​ច្រក​ចូល​ទៅ​សារមន្ទីរ​សិច​​នេះ​ឯង។ អ្នក​ទស្សនា​ភាគ​ច្រើន​គឺ​ជា​​​​​​​​​​​​​​​​​​​​​​ជនជាតិ​បរទេស ខណៈ​ដែល​​ប្រជាជន​ថៃ​មាន​ចំនួន​តិច​តួច​ណាស់ ដែល​ចាប់​អារម្មណ៍។

លោក Watjanasin បាន​និយាយ​ថា គោល​បំណង​នៃ​សារមន្ទីរ​ទាំង​២​របស់​លោក​​គឺ ចង់​លុប​បំបាត់​ចោល​នូវ​បម្រាម​​នានា​ពាក់ព័ន្ធ​នឹង​រឿង​អាសអាភាស ហើយ​និង​បង្ហាត់​បង្ហាញ​ពី​ចំណេះ​ដឹង​សិច​ជា​សាធារណៈ។ "ប្រទេស​ដទៃ​អាច​និយាយ​អំពី​វា​ដោយ​បើក​ចំហ ចុះ​ហេតុអ្វី​យើង​មិន​អាច?"៕

លោក Watjanasin Charuwattanakitti ឈរ​នៅ​មុខ​ហាង​កាហ្វេ Green Lantern

ប្រភព៖ Coconut ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;