តម្លៃប្រេងសាំង និងម៉ាស៊ូត​ចុងខែកុម្ភៈ បន្តចុះថ្លៃ

  • 2020-02-17 04:21:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ពាណិជ្ជកម្ម​បាន​ឱ្យ​ដឹង​ថា តម្លៃ​លក់រាយ​ប្រេង​ឥន្ធនៈ​​ដែល​អនុវត្ត​ពីថ្ងៃទី ១៦ ដល់ ២៩ ខែ កុម្ភៈ ឆ្នាំ ២០២០ នៅ​តែ​បន្ត​ចុះ​ថ្លៃ​ថែម​ទៀត​បើ​ធៀម​ទៅ​នឹង​ដើម​ខែ ដោយ​នៅ​ដើម​ខែ​កុម្ភៈ សម្រាប់​ប្រេងសាំង​ធម្មតាចុះថ្លៃ ១៥០រៀល និង​ប្រេង​ម៉ាស៊ូត​ចុះថ្លៃ ២០០រៀល។

តម្លៃប្រេងសាំង​ធម្មតា និង​ប្រេង​ម៉ាស៊ូត នៅ​ចុង​ខែកុម្ភៈ គឺ៖

ប្រេងសាំង​ធម្មតា តម្លៃ ៣៥០០រៀល​ក្នុងមួយ​លីត្រ ចុះថ្លៃ ៥០រៀល។

ប្រេង​ម៉ាស៊ូត តម្លៃ ៣២៥០រៀល​ក្នុង​មួយ​លីត្រ ចុះថ្លៃ ១៥០រៀល៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;