ទិដ្ឋភាពមួយចំនួនក្នុងពិធីខួប ២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា

  • 2020-02-20 00:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាជ្ញាធរជាតិអប្សរា បាន​ពិធីអបអរសាទរខួប ២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា (១៩ កុម្ភៈ ១៩៩៥-១៩ កុម្ភៈ ២០២០) ក្រោមអធិបតីភាពលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និង​វត្តមានតំណាងក្រុមប្រឹក្សាខេត្ត តំណាងរដ្ឋបាលខេត្តសៀមរាប ថ្នាក់​ដឹក​នាំ​មន្ត្រីរាជការ​និង​បុគ្គលិក​នៃ​អាជ្ញាធរជាតិអប្សរា កាល​ពី​ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។

ក្នុង​ពី​ធី​នោះ​ក៏​មាន​ការ​ចូល​រួម​បី​ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ព្រម​ទាំង​សាធារណជន​យ៉ាង​ច្រើន​កុះករ បាន​និមន្តព្រះសង្ឃ ១២៥អង្គចម្រើនព្រះបរិត្ត និង​រាប់​បាត្រ​សុំសេចក្តី​សុខ​ចម្រើន​នៅបរិវេណខាងលិចប្រាសាទអង្គរវត្ត។

ក្រៅ​ពីពិធីសាសនា​ដូចខាងលើ សាធារណជន​ក៏បាន​ចូល​រួម​ទស្សនាពិព័រណ៍​រូបភាព​ស្តីពី​សមិទ្ធផល​ការងារ​សំខាន់ៗ​រយៈពេល ២៥ឆ្នាំ​នៃការបង្កើតអាជ្ញាធរជាតិអប្សរាដែរ ដែល​កិច្ចការ​នេះ​បាន​ចាប់​ផ្ដើម​តាំង​ពីថ្ងៃទី១៥ ខែកុម្ភៈ រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ នៅ​បរិវេណខាង​លិច​ប្រាសាទ​អង្គរវត្ត​និងបរិវេណព្រះលានជល់ដំរីនៃក្រុងអង្គរធំ៕

រូបភាព៖ អាជ្ញាធរជាតិអប្សរា

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;