អតីតប្រធានាធិបតីកូរ៉េ ទទួលទោសជាប់ពន្ធនាគារ ១៧ឆ្នាំ ក្រោយចាញ់ឧទ្ធរណ៍
- 2020-02-20 02:37:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតប្រធានាធិបតីកូរ៉េ ទទួលទោសជាប់ពន្ធនាគារ ១៧ឆ្នាំ ក្រោយចាញ់ឧទ្ធរណ៍
ចន្លោះមិនឃើញ
អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ម្យុងបាក់ ត្រូវបាននាំទៅកាន់ពន្ធនាគារកាលពីថ្ងៃពុធទី១៩កុម្ភៈ ដើម្បីចាប់ផ្តើមបំពេញទោសជាប់គុក១៧ឆ្នាំចំពោះទោសទទួលសំណូកនិងលួចបន្លំប្រាក់ បន្ទាប់ពីលោកចាញ់បណ្តឹងឧទ្ធរណ៍។
លី ប្រធានាធិបតីកូរ៉េខាងត្បូងពីឆ្នាំ២០០៨ដល់២០១៣ ត្រូវបាននាំចូលពន្ធនាគារមួយរយៈពេលខ្លីនៅឆ្នាំ២០១៨ ក្រោយត្រូវបានកាត់ទោសអោយជាប់គុក១៥ឆ្នាំនិងពិន័យប្រាក់១៣ពាន់លានវ៉ុន(១១លានដុល្លារ) តែលោកបានបង់ប្រាក់ធានាខ្លួននៅក្រៅឃុំដើម្បីរង់ចាំឧទ្ធរណ៍។ លោកជាប់ចោទពីបទបង្កើតមូលនិធិសម្ងាត់ខាងនយោបាយរាប់សិបលានដុល្លារ និងទទួលសំណូកពីក្រុមហ៊ុនSamsung Electronicsជាថ្នូរនឹងការលើកលែងទោសពីប្រធានាធិបតីដល់ប្រធានក្រុមហ៊ុន ដែលជាប់គុកចំពោះការគចវេសពន្ធ។
ក្នុងសវនាការកាលពីថ្ងៃពុធ តុលាការសង្កាត់ក្រុងសេអ៊ូល បានបញ្ជាអោយដាក់ទោសកាន់តែធ្ងន់ គឺបន្ថែមការជាប់គុកពី១៥ទៅ១៧ឆ្នាំ ដោយសារតែលោកលីមិនបានបង្ហាញការសោកស្តាយ ឬអារម្មណ៍ទទួលខុសត្រូវចំពោះកំហុសរបស់លោក៕